រដ្ឋសភា សម្ពោធផ្សព្វផ្សាយសៀវភៅស្តីពី « ការតស៊ូរបស់ប្រជាជន-កម្ពុជារស់ឡើងវិញ
ភ្នំពេញ ៖ អគ្គលេខាធិការដ្ឋានរដ្ឋសភា បានរៀបចំពិធីបើកសម្ពោធ ផ្សព្វផ្សាយសៀវភៅសម្តេច ហេង សំរិន ប្រធានរដ្ឋសភា ក្រោមចំណងជើងថា “ការតស៊ូរបស់ប្រជាជន៖ កម្ពុជារស់ឡើងវិញ” (The People Struggle: Cambodia Reborn) នៅម៉ោង ៨ព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៨ នេះ នៅសាល សន្និសីទ បាយ័ន នៃវិមានរដ្ឋសភាជាតិ ។
កម្មវិធីនេះ នឹងប្រព្រឺត្តទៅក្រោមអធិបតីភាពលោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទារ ជាតំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចប្រធានរដ្ឋសភា ហេង សំរិន និងមន្ត្រីអ្នកមុខ អ្នកការជាច្រើនរូបទៀត។
ចុងបញ្ចប់នៃកម្មវិធីនេះ នឹងមានការចែកជូននូវសៀវភៅដែលមានចំណងជើងថា« ការតស៊ូរបស់ ប្រជាជន ៖ កម្ពុជារស់ឡើងវិញ» (The People Struggle: Cambodia Reborn) ដល់អ្នកដែល បាន អញ្ជើញចូលផងដែរ៕