បង្ក្រាប​ក្រុមសង្គមងងឹត​ជនជាតិ​ចិន​ជាង ២០០​នាក់ នៅ​ខេត្តតាកែវ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 27 November, 2018 ក+ ក-

»
​ខេត្តតាកែវ ៖ សមត្ថកិច្ច​ចម្រុះ នៅ​ថ្ងៃទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០១៨ បាន​ចុះបង្ក្រាប​ក្រុមសង្គមងងឹត​ចិន ចំនួន ៤ ទីតាំង​ផ្សេងគ្នា​ក្នុង​ខេត្តតាកែវ ឃាត់ខ្លួន​ជនជាតិ​ចិន​ចំនួន ២៣៥​នាក់ ពាក់ព័ន្ធ​ករណី​ការប្រើប្រាស់ ទឹកដី​កម្ពុជា​ជា​មូលដ្ឋាន ដើម្បី​ជំរិត​ទារប្រាក់​តាម​ប្រព័ន្ធ វី​អូ​អាយ​ភី (VOIP) ទៅ​ប្រទេស​ចិន​។​

​តាម​របាយការណ៍​បាន​ឲ្យ​ដឹងថា ករណី​បង្ក្រាប​ចំនួន​៤​ទីតាំង​ផ្សេងគ្នា​នោះ ដូចជា ២​ទីតាំង​ស្ថិតនៅ​ឃុំ​ត្រពាំង​ក្រញូង ស្រុក​ត្រាំកក់ ឃាត់ខ្លួន​ជនជាតិ​ចិន​ចំនួន ៧៥ នាក់ (​ស្រី​៧​នាក់​)​និង​២​ទីតាំង​ទៀត ស្ថិតនៅ​ឃុំ​តាំង​ដូង ស្រុក​បាទី ឃាត់ខ្លួន​ជនជាតិ​ចិន ចំនួន​១៦០​នាក់ (​ស្រី​២៩​នាក់​) សរុប ទាំង​៤ ទីតាំង មាន​ចំនួន ២៣៥​នាក់ ក្នុងនោះ​ស្រី ៣៦​នាក់​)​។​

បច្ចុប្បន្ន​ជនជាតិ​ចិន​ទាំងអស់នោះ ព្រមទាំង​វត្ថុតាង​ពាក់ព័ន្ធ ត្រូវបាន​ប្រគល់ជូន​ក​ម្លាំ​ង​នាយកដ្ឋាន​ប្រឆាំង​ភេរវកម្ម និង​ឧក្រិដ្ឋកម្ម​ឆ្លងដែន នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ដើម្បី​បន្ត​អនុវត្តន៍​នីតិវិធី ដែល​ពាក់ព័ន្ធ​នឹង​ជនបរទេស​៕