សហព័ន្ធ​ម្រេច ៖ ម្រេច​កម្ពុជា នឹង​លែង​ពឹងផ្អែក​តែ​លើ​ទីផ្សារ​វៀតណាម និង​ថៃ ទៀតហើយ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 27 November, 2018 ក+ ក-

»
​ភ្នំពេញ ៖ លោក សុង សារ៉ន ប្រធាន​សហព័ន្ធ​ម្រេច និង​គ្រឿងទេស​កម្ពុជា ដែលជា​សហព័ន្ធ​ទើប ចាប់ កំណើត ថ្មី​នៅ​កម្ពុជា នា​ដើមខែ​វិច្ឆិកា នេះ បាន​អះអាងថា ការកកើត​សហព័ន្ធ​ម្រេច​នេះ មិន​ត្រឹមតែ ផ្ដល់​ប្រយោជន៍​ដល់​ប្រជាកសិករ​ប៉ុណ្ណោះ​ទេ ប៉ុន្ដែ​ថែមទាំង​ជួយ​ដល់បង្កើត​ទីផ្សារ​ម្រេច​ទៀតផង​។​

​លោក​បញ្ជាក់ថា សហព័ន្ធ​ម្រេច និង​គ្រឿងទេស​កម្ពុជា នឹង​ជំរុញ​មិន​ឲ្យ​ផលិតផល​ម្រេច​កម្ពុជា ពឹង ផ្អែក​ទាំងស្រុង​លើ​ទីផ្សារ​វៀតណាម​ទៀតឡើយ ព្រោះ​មាន​ជម្រើស​ទីផ្សារ​មាន​ច្រើន​ដូចជា សហ គម​ន៍​អឺរ៉ុប ឌូ​បៃ អារ៉ាប់ និង​ទីផ្សារ​សហរដ្ឋអាមេរិក​ជាដើម​។

ទីផ្សារ​ទាំងនេះ មាន​តួនាទី​សំខាន់ ណាស់ ក្នុង​ចលនា​ទទួលទាន​ម្រេច​លើ​ពិភពលោក ដោយ​ក្ដោប​បាន​ជាង ៨០​ភាគរយ លើ​ទីផ្សារ សរុប​នៃ​ការនាំចេញ​ម្រេច​ពី​កម្ពុជា​។ យា់ង​ណាក៏ដោយ លោក​បាន​លើកឡើងថា ទីផ្សារ​ដែល​កំពុង លេចធ្លោរ​មួយទៀត​នោះ គឺ​ទីផ្សារ​របស់​ប្រទេស​ចិន ហើយ​ជាទី​ផ្សារ​ថ្មី ដែល​កំពុង​កើនឡើង​ខ្លាំង​៕