ប្រធានសហជីពចំនួន៦នាក់ នឹងត្រូវចូលសវនាការនៅថ្ងៃទី៧ ខែធ្នូ ខាងមុខ
ភ្នំពេញ ៖ សាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី ៧ ខែធ្នូ ខាងមុខនេះ នឹងបើកសវនា ការ ជម្រះក្តី លើសំណុំរឿងមេសហជីពចំនួន៦រូប ពាក់ព័ន្ធនឹងករណីបាតុកម្មដែល ក្លាយជាអំពើហិង្សាបណ្តាល ឲ្យមានមនុស្សស្លាប់ និងរបួសមួយចំនួន កាលពីចុងឆ្នាំ ២០១៣ ។
តាមដីកាកោះអញ្ជើញរបស់សាលាដំបូងរាជធានីភ្នំពេញ បញ្ជាក់ថា នឹងបើកសវនាការ នៅថ្ងៃសុក្រ ទី៧ ខែធ្នូ នេះ លើប្រធានសហជីពចំនួន៦រូប ពីបទចោទចំនួន៤ ដែលបានប្រព្រឹត្តកាល ពីអំឡុង បាតុកម្ម ពីថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ ២០១៣ ដល់ថ្ងៃទី ១៣ មករា ២០១៤ នៅផ្លូវ វេងស្រេង។
ប្រធានសហជីពទាំង ៦ រូប ដែលជាប់ចោទក្នុងសំណុំរឿងនេះរួមមានលោក អាត់ ធន់ លោកស្រី ម៉ម ញឹម លោក ជា មុនី លោក ប៉ាវ ស៊ីណា លោង រ៉ុង ឈុន និងលោកស្រី យ៉ាង សោភ័ណ្ឌ៕