ក្នុង១១ខែនេះ ចំណូលពីការលក់បណ្ណចូលទស្សនាអង្គរបានជាង១០៤លានដុល្លារ
សៀមរាប ៖ រយៈពេល១១ខែ គឺចាប់ពីខែមករាដល់ខែវិច្ឆិកាឆ្នាំ២០១៨នេះ កម្ពុជាទទួលបានចំណូលថវិកាជាតិចំនួន ១០៤.៥២៧.៥៣១ដុល្លារ ពីការលក់បណ្ណចូលទស្សនារមណីយដ្ឋានអង្គរ កើនឡើង ៩,២៧ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០១៧។
របាយការណ៍គ្រឹះស្ថានអង្គរ ចុះថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៨ បញ្ជាក់ថា រយៈពេល១១ខែដូចគ្នានេះ ភ្ញៀវទេសចរបរទេសចំនួន ២.៣២៣.១៦៨នាក់ បានទិញបណ្ណចូលទស្សនាអង្គរ កើនឡើង ៦,០៩ភាគរយ។
បើតាមរបាយការណ៍នេះ ចំណូលដែលទទួលបានជាង ១០៤លានដុល្លារនេះ រាជរដ្ឋាភិបាលបានដកចំនួន ៤.៦៤៦.៣៣៦ដុល្លារ ឧបត្ថម្ភចូលមន្ទីរពេទ្យគន្ធបុប្ផា ដើម្បីទ្រទ្រង់ដំណើរការពិនិត្យ និងព្យាបាលកុមារកម្ពុជា៕