នាយករដ្ឋមន្ត្រី​កម្ពុជា និង​វៀតណាម នឹង​ចុះ​កិច្ចព្រមព្រៀង​ចំនួន​៦ ទាក់ទង​វិស័យសេដ្ឋកិច្ច​-​នយោបាយ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 5 December, 2018 ក+ ក-

»
​ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់​នៃ​ប្រទេស​កម្ពុជា និង​វៀតណាម នឹង​ចុះហត្ថលេខា​លើ​ឯកសារ​ចំនួន​សំខាន់ៗ​៦ នៅក្នុង​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ទៅកាន់​ប្រទេស​វៀតណាម ដែល​នឹង​ប្រព្រឹត្តទៅ ចាប់​ថ្ងៃទី​៧ ដល់​ថ្ងៃទី​៨ ខែធ្នូ ខាងមុខនេះ​។​

​ឯ​.​ឧ​. ស្រ៊ី ថាមរុង្គ រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី បាន​បញ្ជាក់ថា ឯកសារ​ទាំង​៦​នោះ ផ្តោតទៅលើ​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ដឹកជញ្ជូន​ផ្លូវគោក ផ្លូវទឹក ផ្លូវអាកាស វិស័យ​អប់រំ ការបោះបង្គោល​ព្រំដែន និង​ការសម្រួល​លើ​វិស័យ​ពាណិជ្ជកម្ម​របស់​ប្រទេស​ទាំងពីរ​។​
​ ​
​គួរបញ្ជាក់​ថា​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​កម្ពុជា​និង​វៀតណាម​មាន​ទំហំ​មាន​ជាង ៣០០០ លាន​ដុល្លារ​នៅ​ឆ្នាំ ២០១៨ ហើយ​រដ្ឋាភិបាល​នៃ ប្រ​ទស​ទាំងពី​ប្តេជ្ញា​ជំរុញ​ឲ្យ​ដល់ ៥.០០០ លាន​ដុល្លារ​អាមេរិក ៕