ក្រសួងមហាផ្ទៃ ដំឡើងឋានន្តរស័ក្តិមន្ត្រីនគរបាលខេត្តព្រះសីហនុចំនួន៧៥រូប
ព្រះសីហនុ ៖ រសៀលថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៨ នៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់ បានរៀបចំពិធីសំណេះ សំណាល បំពាក់ឋានន្តរស័ក្តិ គ្រឿងឥស្សរិយយស ប្រគល់ប័ណ្ណសសើរ និងលិខិតសរសើ ជូនមន្ត្រី នគរបាលជាតិចំនួន៧៥នាក់ ចំណុះអធិការដ្ឋាននគរបាលស្រុកព្រៃនប់ ស្រុកស្ទឹងហាវ ក្រោមអធិ បតី ភាព ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ែន វិបុល អគ្គស្នងការរង និងជាប្រធាននាយកដ្ឋាន បុគ្គ លិក តំណាងឯកឧត្តមនាយឧត្តសេនីយ៍សតិបណ្ឌិតនេត សាវឿនអគ្គស្នងការនគរជាតិ។
ថ្លែងទៅកាន់អង្គពិធី នាយឧត្តមសេនីយ៍ ប៉ែន វិបុល បានមានប្រសាសន៍ ផ្តាំផ្ញើ និងកោសសរសើរ ចំពោះស្នាដៃ មន្ត្រីនគរបាលដែលទើបតែទទួលបានឋានន្តរសក្តិថ្មី នាពេលនេះ សូមយកចិត្តទុក ដាក់បន្តអនុវត្តន៍ការងារ ដើម្បីថែរក្សាសុខសុវត្ថិភាព ជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាន៕