ក្រុមចោរ​កាប់​ស្ត្រី​ម្នាក់​ស្លាប់​ក្នុងផ្ទះ​ប្លន់​យក​មាស​១០​តម្លឹង​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 28 May, 2015 ក+ ក-

​កោះកុង​៖​ក្រុមចោរប្លន់​មាន​គ្នីគ្នា​៣​នាក់​ប្រដាប់​ដោយ​កាំបិត​ពូថៅ​ចូល​កាប់​ស្ត្រី​ចំណាស់​ម្នាក់​ស្លាប់​នៅក្នុង​ផ្ទះ​ប្លន់​យក​មាស និង​លុយកាក់​អស់​មួយចំនួន​រួច​រត់​គេចខ្លួនបាត់​។​

ព័ត៌មាន​បឋម​បាន​ឲ្យ​ដឹងថា ស្ត្រី​ចំណាស់​ម្នាក់​បាន​ស្លាប់ ដោយសារតែ​ចោរប្លន់​បាន​ប្រើ​ពូថៅ​ចូលទៅ​កាប់​ប្លន់​ដល់​ក្នុងផ្ទះ យក​មាស​ប្រមាណ ១០​តម្លឹង និង​ប្រាក់​មួយចំនួនធំ កាលពី​វេលា​ម៉ោងជាង​១១ ថ្ងៃទី​២៨ ខែឧសភា នេះ នៅ​ចំណុច​ភូមិ​ស្ទឹង​វែង សង្កាត់​ស្ទឹង​វែង ក្រុង​ខេមរភូមិន្ទ ខេត្តកោះកុង​។​

សមត្ថកិច្ច បានឱ្យដឹងថា ស្ដ្រី​រងគ្រោះ​ឈ្មោះ ម៉េង សៃ អាយុ​៥៣​ឆ្នាំ មាន​លំ​ដ្ឋា​ន​នៅ​ភូមិ​-​ឃុំ​កើតហេតុ​ខាងលើ​។​ក្រោយ​កើតហេតុ​ភ្លាម ជនសង្ស័យ​មាន​គ្នា​២​ទៅ​៣​នាក់ បាន​រត់​គេចខ្លួនបាត់​។ ពេលនេះ​សមត្ថកិច្ច​កំពុងតែ​ដុតដៃដុតជើង ដើម្បី​កំណត់​មុខសញ្ញា និង​តាម​ស្វែងរក​ចាប់​យកមក​ផ្ដន្ទាទោស​៕abhgt

ayubg