សម្តេចប្រធានព្រឹទ្ធសភា បានថ្លែងថា ទិវាសិទ្ធិមនុស្ស១០ធ្នូ បានផ្តល់ឲ្យយើង នូវឱកាសមួយឆ្នាំម្តង ដើម្បីរំឭកការចងចាំ និងការយល់ដឹងពីសិទ្ធិមនុស្សដែលមានជាប់ជាមួយយើងម្នាក់ៗតាំងពីកំណើត មិនអាចកាត់ផ្តាច់បានឡើយ។សិទ្ធិទាំងអស់ជាកម្មសិទ្ធិរបស់យើង និងក៏ជាកម្មសិទ្ធិរបស់អ្នកនៅ ជុំវិញខ្លួនយើងទាំងអស់គ្នាផងដែរ។
សិទ្ធិទាំងអស់នេះ យើងត្រូវតែគោរពឲ្យបានត្រឹមត្រូវ ស្មើភាព និងយោគយល់គ្នាទៅវិញទៅមកក្នុងព្រំដែនច្បាប់ និងសិទ្ធិអ្នកដទៃ។
សម្តេច សាយ ឈុំ បានមានប្រសាសន៍ដូចនេះ ខណៈអញ្ជើញធ្វើជាអធិតីក្នុង ទិវាសិទ្ធិមនុស្សអន្តរ ជាតិ លើកទីនៅសាលមហោស្រពកោះពេជ្រ។
សូមជំរាបថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៨ នេះ តាមរយៈ Facebook សម្តេចក៏បានផ្ញើរសារ ចូលរួមអបអរសាទរខួបលើកទី៧០ នៃទិវាសិទ្ធ មនុស្សអន្តរជាតិ«១០ធ្នូ» (១០ ធ្នូ ១៩៤៨-១០ ធ្នូ ២០១៨) ផងដែរ៕