ភ្នំពេញ ៖ កិច្ចប្រជុំនៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភានៅព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៨ បានអនុម័តលើ របៀបវារៈ មួយចំនួន ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធាន រដ្ឋសភា និងបានសម្រេចកំណត់កាលបរិច្ឆេទបន្ត សម័យប្រជុំរដ្ឋសភា លើកទី១នីតិកាលទី៦ នៅ ព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៨ ខាងមុខ។
បើតាមសេចក្តីស្នើវិសោធនកម្មច្បាប់នេះ ឲ្យដឹងថា បុគ្គលដែលត្រូវបានតុលាការហាមឃាត់ការធ្វើ សកម្មភាពនយោបាយ នឹងទទួលបានវិញនូវសិទ្ធិនយោបាយពេញលេញ បន្ទាប់ពីផុតរយៈពេលនៃ ការហាមឃាត់ ដែលកំណត់ដោយសាលដីការ ឬក្នុងករណីដែលបុគ្គលនោះ ត្រូវបានផ្តល់នីតិ សម្ប ទា ឡើងវិញដោយព្រះមហាក្សត្រ និងតាមដំណើរបស់នាយករដ្ឋមន្ត្រី ។
វិសោធនកម្មច្បាប់នេះ ក៏មានគោលបំណងពង្រឹងលទ្ធិប្រជាធិតេយ្យសេរីពហុបក្ស នីតិរដ្ឋ ព្រម ទាំងលើកកម្ពស់ស្មារតី បង្រួប បង្រួមជាតិផងដែរ ៕