ភ្នំពេញ ៖ ឆ្នាំ២០១៨ នេះ សមាគមលើកកំពស់ស្ករត្នោតខេត្តកំពង់ស្ពឺ ផលិតស្ករត្នោតបានប្រមាណ៣០០តោន លក់ឲ្យក្រុមហ៊ុននាំចេញទៅក្រៅប្រទេសចំនួន ២៥០តោន កើនលើសឆ្នាំមុខ ៥០តោន។
លោក សំ សារឿន ប្រធានសមាគមលើកកំពស់ស្ករត្នោតកំពង់ស្ពឺ បានប្រាប់ឲ្យដឹងថា ឆ្នាំ២០១៩ខាងមុខ សមាគមសង្ឃឹមថា នឹងបង្កើនការផលិតស្ករត្នោតអោយបានច្រើនលើសឆ្នាំ២០១៨ ដោយ សារយើងបង្កើនសមាជិកអ្នកឡើងត្នោតបានលើសជាង ២០០គ្រួសារ។
លោកបញ្ជាក់ថា ស្ករត្នោតខេត្តកំពង់ស្ពឺ ជាស្ករដែលធ្វើឡើងតាមលក្ខណ:ធម្មជាតិបែបបូរាណមិនដាក់សារជាតិគីមីទេ។ ស្ករនេះ មានក្រុមហ៊ុនមួយចំនួនបានច្នៃនាំចេញលក់នៅសហគមអឺរ៉ុប តៃវ៉ាន់ ជប៉ុន កូរ៉េ និងអាមេរិកជាដើម។ បច្ចុប្បន្ន គេអាចទាញស្ករលើដើមត្នោតប្រមាណ៣០០ដើម ស្ថិត នៅស្រុកឧត្តុង្គ. ថ្ពង. អង្គស្នួល. និងស្រុកសំរោងទង ជាដើម៕