កូនប្រុសរបស់សម្តេច ទៀ បាញ់ ត្រូវបានតែងតាំងជាអភិបាលខេត្តសៀមរាប
ភ្នំពេញ ៖ ព្រះករុណា ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី នៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៨ បានត្រាស់បង្គាប់តែងតាំងលោក ទៀ សីហា ជាកូនប្រុសរបស់សម្តេច ទៀ បាញ់ ជាអភិបាលនៃគណៈអភិបាលខេត្តសៀមរាប ជំនួស លោក ឃឹម ប៊ុនសុង។
មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ បានថ្លែងថា លោក យឹម ប៊ុនសុង នឹងត្រូវមកបម្រើការងារជារដ្ឋលេខាធិការក្រសួងការពារជាតិ វិញ។
គួររំឭកថា លោក ទៀ សីហា ដែលជាកូនប្រុសសម្ដេច ទៀ បាញ់ កាលពីខែ សីហា ឆ្នាំ២០១៧ ត្រូវបានតែងតាំងជាអភិបាលរង ខេត្តសៀមរាប ហើយពេលនេះ ត្រូវបានតែងតាំងដំឡើងឋានៈជាអភិបាលសៀមរាប តែម្តង៕