ភ្នំពេញ ៖ រាជរដ្ឋាភិបាល នៅថ្ងៃទី១២ ធ្នូ ឆ្នាំ២០១៨នេះ បានចេញសារាចរស្តីពីការកំណត់នីតិវិធីសម្រាប់ការបើកប្រាក់បៀវត្ស រៀងរាល់ ២សបា្តហ៍ម្តង ក្នុងខែនីមួយៗ ជូនដល់មន្ត្រីរាជការស៊ីវិល និងមន្ត្រីសាធារណៈផ្សេងទៀត ចាប់ពីឆ្នាំ២០១៩នេះ តទៅ។
តាមសារាចរនេះបញ្ជាក់ថា ដើម្បីធានាការបើកផ្តល់បៀវត្សរ៍ជូនមន្ត្រីរាជការស៊ីវិល និងមន្ត្រីសាធារ ណៈ ផ្សេងទៀត ដែលស្ថិតក្នុងតារាងបៀវត្សរ៍តាមប្រព័ន្ធព័ត៌មានវិទ្យា គ្រប់គ្រងដោយក្រសួងមុខ ងារ សាធារណៈ បានឆាប់រហ័ស ទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាពខ្ពស់ នៅរៀងរាល់២សប្តាហ៍ម្តងក្នុងខែនីមួយៗ។
រាជរដ្ឋាភិបាល ក៏បានណែនាំដល់ក្រសួងមុខងារសាធារណៈ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួង ស្ថាប័នពាក់ព័ន្ធ ត្រូវរៀបចំបើកប្រាក់បៀវត្សរ៍លើកទី១ ឲ្យបានទាន់ក្នុងសប្តាហ៍ទី២ និងលើកទី២ ឲ្យបានទាន់ក្នុងសប្តាហ៍ទី៤៕