ភ្នំពេញ៖តុលាការសាលាឧទ្ធរណ៍បាន សម្រេចតម្កល់សាលក្រមរបស់តុលាការក្រុងភ្នំពេញ ដែលផ្តន្ទាទោសលោក សួន សេរីរដ្ឋា ប្រធានចលនាអំណាចពលរដ្ឋខែ្មរ និងមនុស្ស៣នាក់ឲ្យជាប់គុកពី ៥ ទៅ៧ឆ្នាំ ពីបទញុះញង់ឲ្យមានផែនការផ្តួលរំលំរដ្ឋាភិបាល និងរារាំងការបោះឆ្នោត កាលពីឆ្នាំ២០១៣។
លោក ប៉ាក់ ចន្ទសំបូរ ប្រធានក្រុមប្រឹក្សាសាលាឧទ្ធរណ៍កាលពីថ្ងៃទី២៨ ឧសភា នេះ បានប្រកាសសាលដីកាបន្ទាប់ពីបើកសវនាការជំនុំជម្រះក្នុងសំណុំរឿងជនជាប់ចោទទាំង៤នាក់នោះ ដោយសម្រេចតម្កល់សាលក្រមសាលាដំបូងរាជធានីភ្នំពេញដែលប្រកាសនៅថ្ងៃទី១៤ ខែ មករា ឆ្នាំ២០១៥ ទុកជាបានការដដែល”។
គួររំលឹកថា កាលពីថ្ងៃទី១៤ ខែមករា តុលាសាលា ដំបូងរាជធានីភ្នំពេញ ផន្តាទោសប្រធានចលនាអំណាចពលរដ្ឋខែ្មរ លោក សួន សេរីរដ្ឋា ជាប់ពន្ធនាគាររយៈ ៧ឆ្នាំ និងពិន័យប្រាក់ចំនួន ២៥លានរៀល។ ហើយមនុស្សពាក់ព័ន្ធ៣នាក់ផ្សេងទៀត ត្រូវជាប់ពន្ធនាគារពី៥ ទៅ៦ឆ្នាំ ក្រោមបទចោទប្រកាន់ថារួមគំនិតក្បត់ជាតិនិងប្រឆាំងពលរដ្ឋនៅក្នុង រាជធានីខេត្តមួយចំនួនដែល មានសិទ្ធិបោះឆ្នោតមិនឲ្យទៅបោះឆ្នោត កាលពីឆ្នាំ២០១៣កន្លងមក ក្នុងនោះ រួមមានលោក សេរី ប៊ុនឡុង ត្រូវជាប់ពន្ធនាគារ៦ឆ្នាំ និងពិន័យប្រាក់ ៥លានរៀល លោក សេង សុខម៉េង ជាប់ពន្ធនាគារ ៦ឆ្នាំពិន័យប្រាក់ ៥លានរៀលនិងលោក អ៊ុំ ភិរម្យ ជាប់ពន្ធនាគារ ៥ឆ្នាំ ហើយពិន័យប្រាក់ចំនួន៥លានរៀលផងដែរ៕