ដកហូតប្រហិតត្រីឆ្កោកមានផ្ទុកសារធាតុគីមីជាង ១២គ.ក្រ. នៅក្នុងផ្សារដើមគ
ភ្នំពេញ ៖ មន្ត្រីកាំកុងត្រូលជាច្រើនសាខាប្រចាំរាជធានីភ្នំពេញ នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨ បាន ចុះត្រួតពិនិត្យគុណភាពម្ហូបអាហារ តាមបណ្តាផ្សារសំខាន់ៗ ចំនួន៩ ដូចជា ៖ ផ្សារជម្ពូវ័ន ផ្សារ ស៊ិនជូរីផ្លាហ្សា ផ្សារអូរឡាំពិក ផ្សារអូរឬស្សី ផ្សារដើមគ ផ្សារស្ទឹងមានជ័យ ផ្សារធំថ្មី ផ្សារទួលទំពូង និងផ្សារច្បារអំពៅ។
ក្នុងចំណោផ្សារទាំង៩ ដែលបានចុះពិនិត្យ មន្ត្រីកាំកុងត្រូលបានរកឃើញ ប្រហិតត្រីឆ្កោក ប្រមាណ ១២គីឡូក្រាម មានផ្ទុកសារធាតុគីមីហាមឃាត់ បូរ៉ាក់(Borax) ដាក់លក់នៅផ្សារដើមគរ ហើយបាន ធ្វើកំណត់ហេតុដកហូត និងធ្វើកិច្ចសន្យាឲ្យបញ្ចប់ការទទួលលក់ទំនិញ និងម្ហូបអាហារមានផ្ទុកសារ ធាតុគីមីហាមឃាត់ រហូតដល់មានការកែប្រែគុណភាពជាថ្មី៕