អតីតៈមេដឹកនាំ ម៉ាឡេស៊ី ពីររូបរងការចោទពីបទលួចកែប្រែឯកសារមូលនិធិរបស់1MDB
ម៉ាឡេស៊ី ៖ លោក ណាជីប រ៉ាហ្សាក់ ត្រូវបានចោទពីបទកែប្រែរបាយការណ៍នៃការត្រួតពិនិត្យរបស់រដ្ឋាភិបាល ដើម្បីការពារខ្លួនឯងពីទោសកំហុសក្នុងអំពើពុករលួយនៃការលួចប្រាក់ពីមូលនិធិរដ្ឋ ចំណែកលោក អារុល ណាន់ដា អតីតៈប្រធានប្រធាន1MDB ក៏ស្ថិតក្នុងការចោទប្រកាន់ស្រដៀងគ្នានេះដែរ។
ឯកសារចោទប្រកាន់បញ្ជាក់ថា លោក អារុល ណាន់ដា ដែលជាមន្ត្រីជាន់ខ្ពស់ 1MDB ត្រូវបានចោទពីបទកែប្រែឯកសារស៊ើបអង្កេតមូលនិធិ 1MDB ។
ទោះយ៉ាងណា លោក ណាជីប រ៉ាហ្សាក់ បដិសេធចំពោះការចោទទាំងឡាយ ដូចជា ការលាងលុយ ការប្រព្រឹត្តអំពោះពុករលួយ ដែលជាបញ្ហាធំនៃវិបត្តិ1MDB បណ្ដាលឲ្យបាត់បង់ប្រាក់ 4 ពាន់ 500 លានដុល្លារ ៕