កម្ពុជា ៖ អង្គភាពកម្ចាត់មីនកម្ពុជា (ស៊ីម៉ាក់) និងអង្គភាពកំចាត់មីនថៃ (TMAC) នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ ២០១៨ នេះ បានបើកកិច្ចប្រជុំពិភាក្សាមួយដែលរៀបចំឡើងនៅប្រទេសថៃ ស្តីអំពីការកំណត់ជ្រើសរើសទីតាំងការបោសសំអាតមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ តាមបណ្តោយព្រំដែនកម្ពុជា-ថៃ សម្រាប់គាំទ្រដល់ការអភិវឌ្ឍន៍និងបង្កើត តំបន់សេដ្ឋកិច្ចពិសេសតាមបណ្តោយព្រំដែននៃប្រទេសទាំងពីរ អនុលោមទៅតាមស្មារតីកិច្ចប្រជុំ និងការសម្រេចរបស់គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC)។
សូមបញ្ជាក់ថា ផែនការបោសសំអាតមីនតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ត្រូវបានរាជរដ្ឋាភិបាលនៃ ប្រទេសទាំង២ ប្រគល់ឲ្យអង្គភាព TMAC និងអង្គភាព CMAC អនុវត្តជាសេនាធិការជូនគណ: កម្មការព្រំដែនទូទៅកម្ពុជា-ថៃ។
យោងតាមអនុសញ្ញា អូតាវ៉ា ប្រទេសថៃគ្រោងនឹងសម្រេចឲ្យបាននូវការបោតសម្អាតមីនឲ្យអស់នៅ ឆ្នាំ២០២៣ ខណៈកម្ពុជាកំណត់ឲ្យដោះគ្រាប់មីន ប្រឆាំងមនុស្សឲ្យអស់នៅឆ្នាំ២០២៥៕