ភ្នំពេញ៖ថ្មីៗនេះ ក្រុមឈ្មួញបានទម្លាយរឿងទំនាស់ដណ្តើមទីតាំងដាក់ប៉ុស្តិ៍គោលដៅចាំ ស្ទាក់ចាប់រាល់ទំនិញបទល្មើស ទំនិញលោតឆ័ត្រ និងទំនិញគេចពន្ធប្រចាំគោលដៅផ្លូវ៥០ ស្ថិតនៅចំណុចភូមិកូនដំរី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ហើយដែលពីដើមគយចល័តនេះដាក់ប៉ុស្តិ៍នៅចំណុច សាលា ក្រហម ឈរជើងដោយអនុសាខាគយឈ្មោះ ទុង ប៊ុនធឿន រវាងមេសាខាគយខេត្តបន្ទាយមានជ័យ ថោង សុខាំភូ និងមេស្នាក់ការគយច្រកទ្វារអន្តរជាតិព្រំដែនកម្ពុជា-សៀម ប៉ោយប៉ែត ដែលពីដើមទីតាំងនោះ គឺគយច្រកទ្វារ ជាអ្នក ក្តោបក្តាប់គោលដៅបទល្មើសដ៏ក្តៅគគុកហើយត្រូវប៉ាន់នោះ ។
មានការទម្លាយថា ដោយសារតែប៉ុស្តិ៍គោលដៅទីតាំងដាក់កុងត្រូលចាំកាក់ទំនិញក្តៅបទល្មើ សសេដ្ឋកិច្ច ប្រចាំចំណុចផ្លូវ ៥០ សំបូរទំនិញបទល្មើសអត់បង់ពន្ធចូលរដ្ឋ ចេញតាមច្រករបៀងព្រំដែនពីថៃ សំបូរទំនិញលោត ឆ័ត្រយ៉ាងមមាញឹកនោះ ទើបមេសាខាគយ ថោង សុខាំភូ ក៏បានទៅសុំភ្លើងខៀវពីមេខេត្តបន្ទាយមានជ័យ គោ ស៊ុមសារឿត ឱ្យបើកភ្លើង ខៀវឱ្យខ្លួនដើម្បីដណ្តើមយកគោលដៅនោះ មកឱ្យសាខាគយខេត្តជាអ្នកឈរជើងប្រចាំ ការក្នុងការក្តោបក្តាប់យកចំណូលបទ ល្មើសនេះក្រោមរូបភាពប្រមូលពន្ធចូលរដ្ឋតែធាតុពិត បែរជាប្រជែងដាក់ប៉ុស្តិ៍ចាប់ឈ្មួញជម្រិតយកលុយទៅចែកគ្នាយ៉ាង រំភើយបណ្តាលឱ្យគយច្រកទ្វារក្តៅក្រហាយ និងសើចលែងសម ។ ហើយព្រោះថា ចំណូល ពន្ធបទល្មើសនៃតាមច្រករបៀងចេញផ្លូវ៥០ មកពីច្រករបៀងព្រំដែននេះ គឺជាផ្លូវវាងយុទ្ធសាស្ត្រដ៏សុខសាន្តបំផុត សម្រាប់គយឃុបឃិតឱ្យក្រុមឈ្មួញគេចពន្ធ និងនាំទំនិញលោតឆ័ត្រខុសច្បាប់ ពីសៀមចូលប្រទេសកម្ពុជា ដែលមិនគួរមើលរំលង នោះទេ ។
តាមក្រុមឈ្មួញនាំទំនិញគេចពន្ធលោតឆ័ត្រដែលបង់ឱ្យគយជំនាញ តែ ១០% នោះ បានទម្លាយឱ្យការិយា ល័យរបស់យើងដោយឈឺសើចថា ពេលនេះពួកគេមានការពិបាកខ្លាំងណាស់ ក្នុងការបង់លុយទៅឱ្យក្រុមគយចល័ត ប្រចាំការដែលពីមុនគេបង់លុយឱ្យគយច្រក និងពេលនេះ បែរជាតម្រូវឱ្យបង់គយចល័តសាខាទៀតនោះ ដូច្នេះវា បានធ្វើឱ្យក្រុមឈ្មួញ និងប្រជាពលរដ្ឋស្រែកចាចរួចក៏ទម្លាយរឿងដល់ដៃអ្នកកាសែតតែម្តង ។
បើតាមក្រុមឈ្មួញខាងលើ បានទម្លាយប្រធានស្នាក់ការរបស់យើងដឹងទៀតថា ការដាក់ប៉ុស្តិ៍គោលដៅដែល ដណ្តើមបានពីគយច្រកទ្វាររបស់លោក ឈួន ហៃ នេះ គឺលោក ថោង សុខាំភូ បានប្រើយុទ្ធសាស្ត្រឱ្យចៅហ្វាយខេត្ត គោ ស៊ុមសារឿត ចេញលិខិតឱ្យសាខាគយចុះដាក់ប៉ុស្តិ៍គោលដៅ ដើម្បីទប់ស្កាត់ប្រមូលពន្ធ ។
ផ្ទុយទៅវិញ ក្រោយពេលដណ្តើមបានគោលដៅដាក់ប៉ុស្តិ៍គោលដៅរបស់គយចល័តច្រកទ្វារ បានសម្រេច ហើយនោះ បែរជាមិនឃើញទប់ស្កាត់បទល្មើសទំនិញគេចពន្ធឯណា បែរជាល្បីគៀងគរឱ្យក្រុមឈ្មួញទំនិញគេច ពន្ធចូលមកបង់លុយខ្មៅ ឱ្យមេគយចល័យ ទុង ប៊ុនធឿន ក្នុងរូបភាពបិទបាំងគៃបំបាត់ពន្ធរដ្ឋធ្វើមានបានលើ ញើសឈាមជាតិ លើខ្នងរាស្ត្រ ខ្មែរយ៉ាងត្រជាក់មេជើងបំផុត ។
ប្រភពទម្លាយតាមរូបភាពដែលគេឃើញ ក្រុមរថយន្តកុងតឺន័រដែលរត់ឆ្លងកាត់ប៉ុស្តិ៍គោលដៅត្រួតពិនិត្យ នោះ គឺដាច់ខាតត្រូវតែ Chek ឆ្លងកាត់ និងត្រួតពិនិត្យដោយម៉ាស៊ីនស្គេនន័រ ឬមន្ត្រីឱ្យរថយន្តកុងតឺន័រឈប់ ដើម្បី ត្រួតពិនិត្យ ប៉ុន្តែផ្ទុយទៅវិញ គេបែរជាឃើញតែឡានដឹកទំនិញតូចធំធ្វើចរាចរឆ្លងកាត់ប៉ុស្តិ៍គយចល័យ របស់សាខា ទៅមកយ៉ាងពេញបន្ទុកក្នុង១យប់១ថ្ងៃរាប់សិបពាន់គ្រឿង គេឃើញតែក្រុមរត់ការព្រូឡានរត់យកស្រោមកញ្ចប់ លុយទៅបង់ឱ្យគយជាការស្រេច ។
ជុំវិញភាពអសកម្មរបស់មេគយចល័យ ទុង ប៊ុនធឿន និងមេសាខាគយខេត្តបន្ទាយមានជ័យ ថោង សុខាំភូ នេះតាមមន្ត្រីធំក្រុមប្រឹក្សាខេត្តនេះ ១រូប បានទម្លាយរិះគន់មេគយ និងអនុគយសាខាអស់នោះទៀតថា មិនគួរ លោកមេខេត្តបន្ទាយមានជ័យ នូវពីក្រោយខ្នងគយ ធ្វើឱ្យមានករណីកឹបកេងលុយពន្ធរដ្ឋទៅធ្វើមានបានសម្រាប់ បុគ្គលនោះទេ ។
ផ្ទុយទៅវិញ លុយខ្មៅក្រោមការឃុបឃិតគៃបំបាត់ពន្ធរដ្ឋពីទំនិញគេចពន្ធ ឬបង់ពន្ធឃុបឃិតតែ ១០%នោះ ត្រូវបានគេបែងចែកគ្នាទៅឱ្យមន្ត្រីចុះគោលដៅជាមួយដូចជា ប៉េអឹម ១០%, ប៉ូលិខេត្ត ១០%, ថ្នាក់ខេត្ត ៣០%, ក្រុមគយ ៥០% ចូលហោប៉ៅឯកជនខ្មុក ។ ដែលគួរឱ្យសរសើរគំនិត ទុង ប៊ុនធឿន ក្នុងនាមជាអនុសាខា និងមេសាខាគយ ថោង សុខាំភូ ពិតជាពូកែស៊ុមគ្រលំបោកឱ្យមេខេត្ត គោ ស៊ុមសារឿត ចេញលិខិតឱ្យខ្លួនទៅ ដណ្តើមឈរ ជើងនូវគោលដៅផ្លូវ ៥០ បានសម្រេច កើបប្រមូលលុយធ្វើមានបានពីការគៃបំបាត់ពន្ធរដ្ឋចែកគ្នា ធ្វើមានបានពិតជាមិនធម្មតា មែន ! ដែលបញ្ហានេះ មិនគួរអង្គភាពប្រឆាំងអំពើពុករលួយមើលរំលងសកម្មភាពគៃ បំបាត់ពន្ធរដ្ឋខាងលើ នោះទេ ៕