ជប៉ុនប្រកាសទទួលពលករពីប្រទេសចំនួន៨ ក្នុងនោះក៏មានកម្ពុជាដែរ
ភ្នំពេញ ៖ រដ្ឋាភិបាលជប៉ុន ប្រកាសទទួលយកជនបរទេស ក្នុងនាមជាពលករមានជំនាញជាក់លាក់ប្រមាណ ជាង១២ម៉ឺន ដល់១៥ម៉ឺននាក់ អាចមានសិទ្ធិរស់នៅក្នុងប្រទេសជប៉ុន។
រដ្ឋាភិបាលជប៉ុន បញ្ជាក់ថា ពលករមកពីប្រទេសចំនួន៨ ក្នុងនោះ ក៏មានពីប្រទេស វៀតណាម ហ្វីលីពីន និងកម្ពុជាផងដែរ។ ក្រៅពីនោះមាន ចិន ឥណ្ឌូនេស៊ី ថៃ និង មីយ៉ាន់ម៉ា ដែលគម្រោងនេះ នឹងចាប់ផ្ដើមដំណើរការនៅ ខែមេសា ឆ្នាំ២០១៩។
គួរបញ្ជាក់ដែរថា តាមរបាយការណ៌របស់ក្រសួងការងារនៃប្រទេសជប៉ុន បង្ហាញថា កាលពីឆ្នាំ ២០១៧ មានកម្មសិក្សាការី ចំនួនជា ១លាន ៩សែននាក់ ដែលបំពេញការងារជាអ្នកថែទាំមនុស្សចាស់ នៅក្នុងប្រទេសជប៉ុន តែរដ្ឋាភិបាលជប៉ុននៅមានតម្រូវការការងារនេះ ប្រមាណ២លាន ៤ សែន នាក់បន្ថែមទៀត គិតដល់ឆ្នាំ២០២៥ខាងមុខ៕
( រូបភាពតំណាង ៖ ពលករខ្មែរចេញទៅប្រទេសកួរ៉េ )