បាត់ដំបង ៖ បុរសម្នាក់ខណះកាប់ព្រៃរានដីធ្វើចំការ ជាន់មីនផ្ទុះដែលសល់ពីសម័យសង្គ្រាមបណ្តាលអោយរបួសធ្ងន់ដាច់ជើងទាំងសងខាង។
ហេតុការណ៍ខាងលើនេះបានកើតឡើងនៅវេលាម៉ោង៤៖០០នាទីល្ងាច ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៨ ចំណុចក្រោយប៉ុស្ត៍ ៤០០ ស្ថិតនៅក្នុងភូមិឆករកា ឃុំសំឡូត ស្រុកសំឡូត ខេត្តបាត់ដំបង ។
បុរសរងគ្រោះមានឈ្មោះ ឡាយ គឹមហ៊ាង ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅចំនុចភូមិ ឃុំកន្លែងកើត ហេតុខាងលើ បណ្តាលអោយរងរបួសដាច់ជើងទាំងសងខាង។
សូមជម្រាបថា នៅថ្ងៃកើតហេតុជនរងគ្រោះខាងលើ បានធ្វើចុះទៅកាប់ព្រៃ រានដីដើម្បីដាំដំណាំនៅចំនុចកន្លែងកើតហេតុ ក៏ត្រូវជាន់គ្រាប់មីនដែលនៅសេសសល់ពីសម័យសង្គ្រាម បណ្តាលអោយផ្ទុះកក្រើកយ៉ាងខ្លាំងបណ្តាលជនរងគ្រោះរងរបួសដាច់ជើងទាំងពីរតែម្តង។
ក្រោយពេលកើតហេតុ ប្រជាពរដ្ឋបាននាំគ្នាជួយសែងជនរងគ្រោះបញ្ជូនទៅមន្ទីរពេទ្យដើម្បីសង្គ្រោះ តែរហូតមកដល់ថ្ងៃនេះ មិនទាន់ដឹងថា ជនរងគ្រោះមានស្ថានភាពរបួស និងសុខភាពយ៉ាងណានៅឡើយទេ៕