គិតត្រឹមឆ្នាំនេះ ក្រសួងបរិស្ថាន បានបង្កើតតំបន់ការពារធម្មជាតិចំនួន ៥៤កន្លែង និងមានមន្ត្រីឧទ្យានុរក្សជាង ១ពាន់នាក់ សម្រាប់គ្រប់គ្រង និងការពារធនធានធម្មជាតិ
ក្រសួងបរិស្ថាន បានពង្រឹងការពារ និងអភិរក្សធនធាន ធម្មជាតិ ដែលបច្ចុប្បន្ននេះ បង្កើតបានជាតំបន់ការពារធម្មជាតិចំនួន ៥៤កន្លែង និងមានផ្ទៃដីទំហំប្រមាណជាង ៧,២លានហិកតា ហើយ ក្រសួងបរិស្ថាន មានមន្ត្រីឧទ្យានុរក្សជាង ១.២០០នាក់ ដែលជាមន្ត្រីមានសមត្ថកិច្ចកំពុងធ្វើការ ការពារ និងអភិរក្សធនធានធម្មជាតិ។
នេះបើតាម ការបញ្ជាក់របស់ ឯ.ឧ. សាយ សំអាល់ ដែល បានផ្សព្វផ្សាយនៅក្នុងផេកហ្វេសប៊ុក របស់ក្រសួងបរិស្ថាន កាលពីថ្ងៃព្រហស្បិ៍ ទី១៣ ខែធ្នូ ឆ្នាំ២០១៨ ។
សូមបញ្ជាក់ថា ក្រសួងបរិស្ថានកំណត់ផែនការយុទ្ធសាស្ត្រ ពង្រឹងគ្រប់គ្រងលើវិស័យបរិស្ថានផ្តោតលើ កិច្ចគាំពារបរិស្ថាន ការអភិរក្សជីវៈចម្រុះ ការគ្រប់គ្រងធនធានធម្មជាតិ និងការរស់នៅប្រកបដោយចីរភាព៕