១១ខែឆ្នាំនេះ កម្ពុជារកចំណូលពីការនាំចេញជ័រកៅស៊ូបានជាង២៥០លានដុល្លារ
ភ្នំពេញ ៖ តាមរបាយការណ៍របស់អគ្គនាយកដ្ឋានកៅស៊ូ នៅថ្ងៃទី១៨ ខែធ្នូ នេះបានឲ្យដឹងថា ក្នុងរយៈពេល១១ខែឆ្នាំនេះ កម្ពុជានាំចេញជ័រកៅស៊ូបានជាង១៨ម៉ឺនតោន ស្មើនឹងប្រមាណជា ២៥០លានដុល្លារអាមេរិក។
របាយការណ៍បានសន្និដ្ឋានថា ចំនួននេះបានកើនឡើង ២៣ភាគរយ បើធៀបទៅនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០១៧ ប៉ុន្តែតម្លៃកៅស៊ូក៏បានធ្លាក់ចុះផងដែរ ក្នុងរយៈពេល ១១ខែកន្លងមកនេះ ដោយតម្លៃជាមធ្យមគឺ ១.៣៣៦ដុល្លារក្នុង១តោន ធ្លាក់ចុះ ១៧ភាគរយ។
សូមបញ្ជាក់ថា កន្លងមកនេះ ជ័រកៅស៊ូរបស់កម្ពុជាត្រូវបាននាំចេញទាំងស្រុង ទៅកាន់ប្រទេសវៀតណាម ម៉ាឡេស៊ី សិង្ហបុរី ចិន និងកូរ៉េខាងត្បូង៕