ភ្នំពេញ ៖ រដ្ឋាភិបាលជប៉ុនតាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន(JICA) បានសម្រេចផ្តល់ជំនួយឥតសំណងថ្មីទៀតចំនួន ៣០លានដុល្លារ សម្រាប់អាជ្ញាធរបន្តអនុវត្តន៍គម្រោងការពារទឹកជំនន់ និងកែលម្អប្រព័ន្ធប្រឡាយលូក្នុងរាជធានីភ្នំពេញជំហានទី៤។
ការអនុវត្តន៍គម្រោងជំហានទី៤ នេះ ត្រូវបានប្រកាសបែងចែកតំបន់ដែលត្រូវកែលម្អ នៅក្នុងកិច្ចប្រជុំមួយនាព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៨ នៅមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ នៅតាមទីតាំងដូចខាងក្រោម ៖
ដាក់បណ្តាញលូមេ នៅក្នុងភូមិសាស្ត្រខណ្ឌទួលគោក ប្រវែង ៨,២គីឡូម៉ែត្រ។ដាក់បណ្តាញលូមេ នៅក្នុងភូមិសាស្ត្រខណ្ឌដូនពេញ ប្រវែង ៤,៤គីឡូម៉ែត្រ។សាងសង់អាងស្តុកទឹកក្រោមដី និងសាងសង់ស្ថានីយបូមទឹក នៅសួនច្បារមុខក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា CDC។
ដំឡើងរបាមេកានិចស្វ័យប្រវត្តិដើម្បីប្រមូលសំរាមនៅមុខផ្លូវបង្ហូរទឹកនៅស្ថានីយ បូមទឹកចតុមុខ ព្រះគន្លង់១ ព្រះគន្លង់២ និងផ្សារចាស់ និងផ្តល់រថយន្តបូមទឹកចល័ត ចំនួន ២គ្រឿង៕