បុគ្គលិក​អគ្គិសនី​២​នាក់​ស្លាប់​នៅលើ​បង្គោល​ភ្លើង​ពេល​ឡើង​ត​បណ្តាញ​នៅ​ខេត្ត​ព្រះសីហនុ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 21 December, 2018 ក+ ក-

​ព្រះសីហនុ ៖ បុគ្គលិក​អគ្គិសនី (​ឯកជន​) ឡើង​ត​បណ្តាញ​លើ​បង្គោល​ភ្លើង បណ្តាល​ឲ្យ​ឆ្លង​ចរន្ត​ឆក់​ស្លាប់​មនុស្ស​២​នាក់ (​ម្នាក់​ស្លាប់​នៅនឹងកន្លែង​និង​ម្នាក់ទៀត ស្លាប់​ពេល​បញ្ជូន​ដល់​មន្ទីរពេទ្យ​) ។

ហេតុការណ៍ នេះ បាន​កើតឡើង​កាលពី​ថ្ងៃទី​២០ ខែធ្នូ ឆ្នាំ​២០១៨ វេលា​ម៉ោង​១៤​និង​៤០​នាទី នៅលើ​បង្គោល​ភ្លើង​ចំណុច​មុខ​សណ្ឋាគារ​ស៊ី​ហ៊ូ ស្ថិតនៅ​ក្រុមទី​២ ភូមិ​១ សង្កាត់​លេខ​៣ ក្រុង​-​ខេត្ត​ព្រះសីហនុ ។​

​តាម​របាយការណ៍​រប​ស់​ស្នងការដ្ឋាន​ខេត្ត​ព្រះសីហនុ​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​មាន ១-​ឈ្មោះ អុល ថា​រិ​ន ភេទ​ប្រុស អាយុ​២៦​ឆ្នាំ មុខរបរ​បុគ្គលិក​ត​បណ្តាញ​ភ្លើង មាន​ស្រុកកំណើត​ភូមិ​ត្រពាំង​ឈូក ឃុំ​មេស​ជ្រៃ ស្រុក​ស្ទឹងត្រង់ ខេត្តកំពង់ចាម (​ស្លាប់​លើ​បង្គោល​ភ្លើង​), ២-​ឈ្មោះ ធួ​ក សា​មិ ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មុខរបរ បុ​គ្គិ​លត​បណ្តាញ​ភ្លើង មាន​ស្រុ​កំណើត ភូមិ​ស្មោង ឃុំ​ស្មោង ស្រុក​កំចាយមា ខេត្តព្រៃវែង (​ស្លាប់​ពេល​បញ្ជូន​មកដល់​មន្ទីរ​ពេទ្យ​បង្អែក​ខេត្ត ។​

​បច្ចុប្បន្ន​សាកសព​ជនរងគ្រោះ​ទាំង​២​នាក់ បាន​យកទៅ​រក្សាទុក​នៅ​វត្ត​ឥន្ទ​ញ្ញាណ (​វត្ត​ក្រោម​) ក្នុង​សង្កាត់​៣ ក្រុងព្រះសីហនុ រង់ចាំ​ការពិនិត្យ​របស់​សមត្ថ​កិច្ច​ជំនាញ និង​ក្រុមគ្រួសារ ៕ ប្រភព ៖ នគរបាល