ភ្នំពេញ ៖ ជនជាតិថៃ ចំនួន ២៦នាក់ នឹងត្រូវបញ្ជូនត្រឡប់ទៅប្រទេសដើមវិញ ពកា់ព័ន្ធនឹងប្រើប្រាស់កម្ពុជាប្រព្រឹត្តបទល្មើសមួយចំនួនតាមប្រព័ន្ធទូរគមនាគមន៍ទៅប្រទេសថៃ។
គរបញ្ជាក់ថា ការបណ្ដេញនេះ អនុវត្តតាមប្រកាសរបស់ក្រសួងមហាផ្ទៃចុះថ្ងៃទី២៧ និង២៩ ខែវិច្ជិកា ឆ្នាំ២០១៨។
នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៨ នេះ នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយក ដ្ឋាន អន្តោប្រវេសន៍ នឹងធ្វើការបណ្ដេញជនជាតិថៃ ចំនួន ២៦នាក់(ស្រី ៩នាក់) ពាក់ព័ន្ធករណីឆបោក គំរាមគំហែង ជំរិតទារប្រាក់ តាមប្រព័ន្ធទូរគមនាគមន៍(VOIP) ទៅកាន់ប្រទេសថៃ វិញ តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត ដោយនឹងមានការចូលរួមសហការជាមួយភាគីនគរបាលប្រទេសថៃចាំទទួលយក ។
ជនជាតិថៃខាងលើត្រូវបានកម្លាំងកងរាជអាវុធហត្ថ រាជធានីភ្នំពេញបង្ក្រាបបាន កាលពីថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៨ នៅទីតាំងភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ នឹងបានបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដោយកាត់ទោសដាក់ពន្ធនាគារចំនួន ១០ខែ៕