ព្រះវិហារ៖ នៅព្រឹកថ្ងៃទី២២ ខែ ធ្នូ ឆ្នាំ ២០១៨នេះ លោក អ៊ុន ចាន់ដា អភិបាលនៃគណ:អភិបាលខេត្តព្រះវិហារ ព្រមទាំងថ្នាក់ដឹកនាំមន្ត្រីរាជការជាច្រើនរូបបានអញ្ជើញចូលរួមក្នុងពិធីសម្ភោទកាត់ខ្សែបូ បុស្បុកតំកល់រូបសំណាក់លោកតាសួង អ្នកសច្ចំភ្នំត្បែង ខេត្តព្រះ វិហារ ស្ថិតនៅរង្វង់មូលផ្លូវបំបែកគូរលែន ភូមិគូរលែន ឃុំ គូរកែនស្រុកគូរលែន ខេត្ត ព្រះវិហារ។
លោក អ៊ុន ចាន់ដា បានថ្លែងទៅកាន់បងប្អូនប្រជាពលរដ្ឋដែលបានអញ្ជើញចូលនិងមិនបានមកចូលរួមសូមឲលោកតា សួង តាមថែរក្សា បីបាច់ដល់ពួកយើងទាំងអស់គ្នា ។ ហើយលោកបានបន្តថា ការសាងសង់បុស្បុកសំរាប់តំកល់រូបសំណាក់ លោកតា សួង នេះឡើងគឺដើម្បី គោរពបូជានិងសូមសេចក្ដីសប្បាយគ្រប់ៗគ្នា ។ និងសូមឲបងប្អូនទាំងអស់គ្នាត្រូវចូល រួមគោរពបូជានិងថែរក្សាបរិដ្ឋានឲបានល្អទាំងអស់គ្នា ។ ការកសាងនិងស្ថាបនារូបសំណាក់និងបុស្បុកលោកតា សួង នេះគឺមានការចូលរួមពីលោក សំលៀងទ្រី ប្រធានមន្ទីសាធារ ណ កានិងដឹកជញ្ជូនខេត្តព្រះវិហារផងដែល។
សូមអានប្រវត្តិអ្នកសច្ចំភ្នំត្បែងលោក តា សួង ដែលមានប្រវត្តិដូចខាងក្រោម៕