ភ្នំពេញ ៖ ត្រឹមសប្តាហ៍ទី៣ ខែមករា ឆ្នាំ២០១៩ តម្លៃចរន្តអគ្គិសនីនៅភ្នំពេញ នឹងចុះនៅ ត្រឹមតម្លៃ៤៨០រៀល ក្នុងមួយគីឡូវ៉ាត់។ នេះបើតាមកិច្ចប្រជុំរបស់រដ្ឋបាលសាលារាជធានីភ្នំពេញ កាលពីថ្ងៃទី២១ ខែធ្នូ ។
លោក កែវ រតនៈ បានលើកឡើងថា អគ្គិសនីកម្ពុជា មានបញ្ហាប្រឈមច្រើន លើបញ្ហានៃការផ្តល់សេវាអគ្គិសនី ជូនប្រជាពលរដ្ឋ ពិសេសប្រជាពលរដ្ឋ ដែលរកស៉ីនៅក្នុងផ្សារ និងប្រជាពលរដ្ឋរស់នៅក្នុងខុនដូ។ សម្រាប់ខុនដូ ភ្លើងដែលផ្គត់ផ្គង់ដោយឯកជន ចែកចាយបន្តមានតម្លៃ ចាប់ពី១.៥០០ ទៅ២.០០០រៀល ហើយបញ្ហានេះ បាននឹងកំពុងប្រជុំ ដើម្បីធ្វើការដោះស្រាយ ដោយសារតែអគ្គិសនីកម្ពុជា ជាអ្នកលក់ដូរភ្លើង ជាអ្នកផ្តល់សិទ្ធិចែកចាយ ជាអ្នកមានសិទ្ធិចែកចាយ និងកំណត់តម្លៃភ្លើងអគ្គិសនី។
ក្នុងកិច្ចប្រជុំកាលពីថ្ងៃទី២១ ខែធ្លោក កែវ រតនៈ អគ្គនាយកអគ្គិសនីកម្ពុជា និងលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នូ បានប្តេជ្ញាថា ត្រឹមសប្តាហ៍ទី៣ ខែមករា ឆ្នាំ២០១៩ តម្លៃអគ្គិសនីកម្ពុជានៅភ្នំពេញ នឹងចុះត្រឹមតម្លៃ ៤៨០រៀល ក្នុងមួយគីឡូវ៉ាត់។ ជាងនេះទៅទៀត នៅឆ្នាំក្រោយ ក្រុមជំនាញនឹងកែទម្រង់វិក្កយបត្រថ្មី ដើម្បីបម្រើសេវាឱ្យកាន់តែខិតជិតពលរដ្ឋ ។
បើតាមផែនការ នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៩ ខាងមុខ តម្លៃភ្លើងនឹងចុះទៅតាមការ កំណត់ថ្មីរបស់រាជរដ្ឋាភិបាលតម្លៃ ៤៨០រៀល ក្នុងមួយគីឡូវ៉ាត់ នៅតាមផ្សារនានាក្នុងរាជធានីភ្នំពេញ ស្របតាមអនុសាសន៍របស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ដែលបានដាក់ចេញឱ្យអគ្គិសនីបញ្ចុះតម្លៃភ្លើងចាប់ពីថ្ងៃ០១ ខែមករា ឆ្នាំ២០១៩ ។
លោក កែវ រតនៈ បានប្រាប់ភ្នាក់ងារសារព័ត៌មាន AKP ថា អគ្គិសនីកម្ពុជា មានបញ្ហាប្រឈមច្រើន លើបញ្ហា ការផ្តល់សេវាអគ្គិសនីជូនពលរដ្ឋ ពិសេសពលរដ្ឋដែលរកស៊ីនៅក្នុងផ្សារ និងពលរដ្ឋរស់នៅក្នុងខុនដូ ។ គាត់ស្នើឱ្យអាជ្ញាធរខណ្ឌ-សង្កាត់ សហការជាមួយអាជ្ញាធរអគ្គិសនីកម្ពុជា ក្នុងការធ្វើបញ្ជីតូប និងវិក្កយបត្រភ្លើងនៅក្នុងផ្សារ ដើម្បីធ្វើសំណើមកក្រុង ក៏ដូចជាទៅខុទ្ទកាល័យលោកនាយករដ្ឋមន្ត្រី និងក្រសួងពាក់ព័ន្ធ ។
អគ្គនាយកអគ្គិសនីកម្ពុជារូបនេះ បញ្ជាក់ថា ការអនុវត្តនេះ ក្រុមការងារក្រោមការសហការពីអាជ្ញាធររាជធានីភ្នំពេញ នឹងធ្វើឱ្យបានជោគជ័យយ៉ាងយូរក្នុងសប្តាហ៍ទី៣ ក្នុងខែមករា ឆ្នាំ២០១៩ ដោយអគ្គិសនីនឹងបញ្ចុះតម្លៃទៅតាមការកំណត់ថ្មី របស់រាជរដ្ឋាភិបាល ។ លោកបន្ថែមថា នៅឆ្នាំ២០១៩ ខាងមុខ ក្រុមជំនាញនឹងកែទម្រង់វិក្កយបត្រថ្មី ដើម្បីឱ្យសេវាខិតជិតប្រជាពលរដ្ឋ បង្កភាពងាយស្រួលជូនពលរដ្ឋ។
លោក កែវ រតនៈ បានបញ្ជាក់ថា បើសិនជាក្រុមហ៊ុនឯកជននៅក្នុងផ្សារនានាមិនអនុវត្តតាម កម្លាំងជំនាញនឹងបិទអាជីវកម្មតែម្តង៕