ភ្នំពេញ ៖ ដើម្បីសម្រាលបន្ទុកចំណាយរបស់អាជីវករលក់ដូរតាមផ្សារ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានជំរុញឲ្យមានការបញ្ចុះតម្លៃអគ្គិសនីដល់បងប្អូននូវការប្រើប្រាស់អគ្គិសនីក្នុងតំលៃសមរម្យ។អាជីវករលក់ដូរតាមបណ្តាផ្សារក្នុងរាជធានីភ្នំពេញប្រើប្រាស់អគ្គិសនីពីអ្នកម៉ៅការឯកជន ដែលតូបខ្លះត្រូវបង់ក្នុងតំលៃ ១២០០រៀលទៅ ១៥០០រៀលក្នុងមួយគីឡូវ៉ាត់ម៉ោង។
រដ្ឋបាលរាជធានីភ្នំពេញកំពុងសហការជាមួយអគ្គិសនីកម្ពុជា ដើម្បីរៀបចំការបញ្ចុះតម្លៃប្រើប្រាស់អគ្គិសនីតាមតូបលក់ដូររបស់អាជីវ ករក្នុងផ្សារទាំងអស់នៅរាជធានីភ្នំពេញ មកត្រឹម ៧៤០រៀល ក្នុងមួយគីឡូវ៉ាត់ម៉ោង ដោយនឹងចាប់ផ្តើមពីខែមករា ឆ្នាំ២០១៩ នេះតទៅ។ ជាក់ស្ដែងកាលពីថ្ងៃទី២២ធ្នូអភិបាលរាជធានីភ្នំពេញលោកបានចុះផ្ទាល់ដល់ផ្សារដើរគរនិងបានជួបបងប្អូនអាជីវករសំណេះសំណាលនិងបានជម្រាបពីតម្លៃភ្លើងថ្មីនេះថែមទៀតផងធ្វើអោយបងប្អូនសប្បាយរីរាយ៕