ព្រឹទ្ធសភាអនុម័តទាំងស្រុងលើច្បាប់ស្តីពីវិសោធនកម្មច្បាប់គណបក្សនយោបាយ
ភ្នំពេញ ៖ ព្រឹទ្ធសភាចំនួន ៥៦រូប ដែលចូលរួមប្រជុំនៅព្រឹកនេះបានអនុម័តទាំងស្រុងហើយ លើ សេចក្តីស្នើច្បាប់ស្តីពី វិសោធនកម្មច្បាប់គណបក្សនយោបាយ ដែលអាចបើកផ្លូវឱ្យអតីតថ្នាក់ដឹកនាំនៃអតីតគណបក្សសង្គ្រោះជាតិ ដែលតុលាការហាមឃាត់សិទ្ធិធ្វើនយោបាយ ឱ្យមានសិទ្ធិពេញលេញក្នុងការធ្វើនយោបាយឡើងវិញ។
គួរជម្រាបថា ក្រៅពីពិនិត្យ និងឱ្យយោបល់លើ សេចក្តីស្នើច្បាប់ស្តីពី វិសោធនកម្មច្បាប់គណបក្សនយោបាយ ក្នុងសម័យប្រជុំនេះ ព្រឹទ្ធសភា ក៏ពិនិត្យ និងឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី បរធនបាលកិច្ច និងកំណត់របៀបវារៈ ក៏ដូចជាកាលបរិច្ចេទ សម្រាប់សម័យប្រជុំលើកទី២ នៃព្រឹទ្ធសភា នីតិកាលទី៤ ផងដែរ៕