ពលករ​ខ្មែរ​ក្រឡាប់​រថយន្ត​នៅ​ខេត្ត​ច័ន្ទ​បុរី​របួសធ្ងន់​ស្រាល​១៤ នាក់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 25 December, 2018 ក+ ក-

​ថៃ ៖ យ៉ាងហោចណាស់​ក៏មាន​ពលករ​ខ្មែរ​ចំនួន​៦​នាក់​ដែរ​ដែល​កំពុង​
​ស្ថិតក្នុង​ស្ថានភាព​សង្គ្រោះ​បន្ទាន់​នៅក្នុង​មន្ទីរពេទ្យ​ព្រះ​ប៉ុក​ក្លៅ ក្នុងចំណោម​ពលករ​ខ្មែរ​ដែល​រងរបួស​សរុប​ចំនួន ១៤ នាក់ ខណៈដែល​ពួកគេ​កំពុងធ្វើដំណើរ​តាម​រថយន្ត​នីសា​ន់ ១ គ្រឿងក្នុង​គោលបំណង​ទៅ​ធ្វើការ​នៅក្នុង​ទឹកដី​ថៃ​ស្រាប់តែ​ចៃដន្យ​ក៏​ជួប​និង​គ្រោះថ្នាក់​នេះ​តែម្តង​។​

យោងតាម​របាយការណ៍​ដែល​ទទួលបាន​ពី​ភាគី​ថៃ​បាន​បញ្ជក់​ថា​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៤.២០​នាទី​ល្ងាច​ ​ថ្ងៃទី ២៣.​ខែធ្នូ​.​ឆ្នាំ ២០១៨ លើ​កំណាត់​ផ្លូវ​ចាងហ្វាង​តា​ប៊ូ​ន ត្រង់ចំណុច​បាន​សំរោង​ក្នុងស្រុក​សយ​ដាវ​ខេត្ត​ច័ន្ទ​បុរី​ប្រទេស​ថៃ ។

ប្រភព​ដដែល​បាន​លើកឡើងថា​រថយន្ត​ដែល​បង្ក​គ្រោះថ្នាក់​ដោយ​ខ្លួនឯង​នេះ​ជា​ប្រភេទ​រថយន្ត​នី​សាន់​ដែលមាន​ដឹក​ពលករ​ខ្មែរ​ចំនួន​១៤​នាក់ ឆ្ពោះទៅកាន់​ទីក្រុង​បាងកក​ដើម្បី​បម្រើ​ការងារ​នៅ​ទីនោះ​ប៉ុន្តែ​ជា​ចៃដន្យ​នៅពេល​ទៅដល់​​ត្រង់ចំណុច​ខាងលើ​ក៏​ស្រាប់តែ​រថយន្ត​នេះ​ប​នា​រេ​ចង្កូត​ធ្លាក់​ចេញពី​ផ្លូវ​ដោយ​មិនទាន់​ដឹង​មូលហេតុ​ធ្វើ អោយ​រថយន្ត​នោះ​ក្រឡាប់​ធ្លាក់ចូល​ទៅក្នុង​ស្នាមភ្លោះ​និង​បាន​បង្ក​អោយ​ពលករ​ខ្មែរ​ទាំងអស់​រងរបួស​រដូក រណែល​។

ភ្លាមៗ​នោះដែរ​គេ​ស​ង្គេ​ត​ឃើញ​មាន​រថយន្ត​សង្គ្រោះ បានមក​ជួយ​អន្តរាគមន៍​
​ដើម្បី​ដឹក​អ្នក​ដែល​រងរបួស​ធ្ងន់​ចំនួន​៦​នាក់​ទៅកាន់​មន្ទីរពេទ្យ ព្រះ​ប៉ុក​ក្លៅ​មុន​ដោយមាន​ការបើកផ្លូវ​ពី​សំណក់​រថយន្ត​តម្រួត​ផងដែរ​ប៉ុន្តែ​គេ​មិនទាន់​ដឹងថា​
​ពលករ​ខ្មែរ​ទាំងអស់នេះ​ទៅ​ពី​ខេត្ត​ណា​នោះទេ​៕