ភ្នំពេញ ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត នាព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៨ នេះ បានរៀបចំកិច្ច ប្រជុំជាមួយភាគីពាក់ព័ន្ធ ស្ដីពី ការផ្ដល់សុពលភាព និងការប្រកាសផ្សាយបញ្ជី បោះឆ្នោតផ្លូវការ ឆ្នាំ ២០១៨ និងចំនួនការិយាល័យបោះឆ្នោត ក្រោមអធិបតីភាព លោក ឌុច សុន សមាជិក គ.ជ.ប និងជាប្រធានដឹកនាំអង្គប្រជុំ នៅទីស្ដីការ គ.ជ.ប។
តាមសេចក្ដីប្រកាសព័ត៌មានរបស់ គ.ជ.ប បានបញ្ជាក់ថា កិច្ចប្រជុំនេះ ធ្វើឡើងបន្ទាប់ពីបានបញ្ចប់ ការបិទផ្សាយបញ្ជីបោះឆ្នោតដំបូង ការដោះស្រាយបណ្ដឹងតវ៉ា និងបណ្ដឹងជំទាស់ចប់រួចរាល់។
សូមជម្រាបថា បញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០១៨ គ.ជ.ប នឹងត្រូវផ្សព្វផ្សាយជាសាធារណៈ នៅថ្ងៃ ទី៣១ ខែធ្នូ ឆ្នាំ២០១៨ ហើយបញ្ជីបោះឆ្នោតផ្លូវការនេះ គ.ជ.ប នឹងបញ្ជូនទៅរក្សាទុកជាឯកសារ នៅលេខាធិការដ្ឋានរាជធានី-ខេត្ត រៀបចំការបោះឆ្នោត និងនៅតាមសាលាឃុំ សង្កាត់ទាំង១.៦៤៦ ទូទាំងប្រទេស៕