​មន្ត្រី​ក្រសួងមហាផ្ទៃ ស្នើ​ឲ្យ​សន្តិសុខ​ឯកជន​ចូលរួម​ការពារ​សុវត្ថិភាព​នៅ​ថ្ងៃ​សម្ពោធ វិមាន​ឈ្នះ ឈ្នះ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 27 December, 2018 ក+ ក-

​ភ្នំពេញ ៖ ប្រធាន​នាយកដ្ឋាន​គ្រប់គ្រង​សន្ដិសុខ​ឯកជន​នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​លោក លឹម សុខា​រស្មី បាន​អំពាវនាវ​ឲ្យ​ក្រុមហ៊ុន​សន្ដិសុខ​ឯកជន​បញ្ជូន​ភ្នាក់ងារ​របស់ខ្លួន ដើម្បី​ជា​ជំនួយ​ក្នុងការ​ការពារ​សន្ដិសុខ​សណ្ដាប់ធ្នាប់​ក្នុង​វិធី​សម្ពោធ​វិមាន​ឈ្នះ​ឈ្នះ​ចាប់ពី​ថ្ងៃទី ២៩ ដល់​ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំនេះ ខណៈ​ក្រសួងមហាផ្ទៃ​ត្រៀមកម្លាំង​ចម្រុះ​ជាង ១ ម៉ឺន​នាក់​រួចហើយ​។​

​លោក​បាន​ប្រាប់ថា «​យើង​មាន​កម្លាំង​សមត្ថកិច្ច​ចម្រុះ​ជាង ១ ម៉ឺន​នាក់​រួចហើយ សម្រាប់​ការពារ​សន្ដិសុខ​ក្នុង​ថ្ងៃ​សម្ពោធ​វិមាន​ឈ្នះ​ឈ្នះ នៅ​ចុង​ឆ្នាំនេះ ចំណែក​ការអំពាវនាវ​ឲ្យ​សន្ដិសុខ​ឯកជន​ចូល រួម​នេះ ព្រោះ​ក្រុមហ៊ុន​សន្ដិសុខ​ឯកជន​មិន​ត្រឹមតែ​ការពារ​ទ្រព្យសម្បត្ដិ​ឯកជន​ប៉ុណ្ណោះ​ទេ ប៉ុន្ដែ​ក៏មាន​តួនាទី​ជួយ​ថែរក្សា​ការពារ​សណ្ដាប់ធ្នាប់ សន្ដិសុខ​សង្គម​ទាំងមូល​ផងដែរ​»៕