ឆ្នាំ​២០១៩ រដ្ឋាភិបាល​គ្រោង​ចំណាយ​ជាង ៥០០​លាន​ដុល្លារ សម្រាប់​ថ្នាក់ក្រោម​ជាតិ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 27 December, 2018 ក+ ក-

​ភ្នំពេញ ៖ លោក​បណ្ឌិត អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​ថ្លែងថា ឆ្នាំ​២០១៩ ខាងមុខនេះ រាជរដ្ឋាភិបាល​កម្ពុជា បានគ្រោង​ចំណាយ​ថវិកា ចំនួន ៥៤៣ លាន​ដុល្លារ សម្រាប់​ផ្គត់ផ្គង់​ឲ្យ​ថ្នាក់ក្រោម​ជាតិ បើ​ប្រៀបធៀប​ឆ្នាំ​២០១៨ កើនឡើង​ចំនួន ១២៧ លាន​ដុល្លារ ។​

​លោក​បណ្ឌិត អូន ព័ន្ធមុនីរ័ត្ន បាន​ថ្លែង​បែបនេះ​នៅក្នុង​សិក្ខាសាលា​ថ្នាក់ជាតិ​ស្ដីពី ការរៀបចំ​ផែន ការ សកម្មភាព និង​ថវិកា​ឆ្នាំ​២០១៩ របស់​គណៈកម្មាធិការ​ជាតិ សម្រាប់​ការអភិវឌ្ឍ តាមបែប​ប្រជា​ធិ​ប តេ​យ្យ នៅ​ថ្នាក់ក្រោម​ជាតិ (​គ​.​ជ​.​អ​.​ប​) កាលពី​ថ្ងៃទី​២៦ ខែធ្នូ ឆ្នាំ​២០១៨​។​

​ទោះ​យ៉ាងនេះ​ក្តី គម្រោង​ចំណាយ​ថវិកា​នេះ នៅ​ពុំទាន់​បានគិត​បញ្ចូល​នូវ​ថវិកា​ដែល​ត្រូវ​ផ្ទេរ​ដោយ មាន​លក្ខខណ្ឌ​សម្រាប់​ការអនុវត្ត​មុខងារ​នានា របស់​ក្រសួង​មួយចំនួន ដែល​បាន​សម្រេចចិត្ត​ផ្ទេរ ទៅ​ឲ្យ​រដ្ឋ បាល​ថ្នាក់ក្រោម​ជាតិ​នោះឡើយ​៕