មន្ត្រីស៊ីម៉ាក់ ៖ តំបន់ដែលយន្តហោះទម្លាក់គ្រាប់បែក គឺជាដីដែលមានហានិភ័យខ្ពស់
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 27 December, 2018 ក+ ក-

 

ភ្នំពេញ ៖ លោក ហេង រតនា អគ្គនាយក​មជ្ឈមណ្ឌល​សកម្មភាព​កំចាត់មីន​កម្ពុជា (CMAC) នៅ​ថ្ងៃទី​២៧ ខែធ្នូ ឆ្នាំ​២០១៨​នេះ បាន​ច្រាន​ចោលការ​លើកឡើងថា ដី​ដែលមាន​គ្រាប់បែក​ទម្លាក់​ពី​យន្តហោះ ជា​ដី​មិនសូវមាន​ហានិភ័យ​ខ្ពស់​ទេ ហើយ​ពេល​ជីក​កកាយ​បើ​ជួប​គ្រាប់បែក​នោះ ចាំ​ហៅ​អ្នកជំនាញ​ឱ្យជួយ​។​

​ឆ្លើយតប​នឹង​ការលើកឡើង​បែបនេះ លោក ហេង រតនា បាន​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ រាយការណ៍​ជូន​ប៉ុស្តិ៍នគរបាល និង​អាជ្ញាធរ​មូលដ្ឋាន បើ​ដឹងថា​តំបន់​ខ្លួន​មាន​ត្រូវ​គ្រាប់បែក​ទម្លាក់​ពី​យន្តហោះ​ក្តី ឬ​ពី​គ្រាប់​បាញ់​គ្នា​ក្នុង​សង្គ្រាម​ក្តី ដើម្បី​ចាត់វិធានការ​ឱ្យទាន់ពេល​វេលា​។​ការបញ្ជាក់​របស់លោក​អគ្គនាយក នេះ បន្ទាប់ពី​ក្រុម​ជំនាញ​ស៊ីម៉ាក់ បាន​បោសសម្អាត​គ្រាប់បែក​ដែល​ទម្លាក់​ពី​យន្តហោះ នៅក្នុង​ខេត្ត​៤​ផ្សេងៗ​គ្នា​ត្រឹម​១​ថ្ងៃ​ប៉ុណ្ណោះ​។

ក្នុងនោះ រួមមាន​ខេត្តតាកែវ (​ស្រុក​ត្រាំ កក់​) កណ្តាល (​ស្រុក​ពញា​ឭ​) រតនៈគិរី (​ស្រុក​អូរ​យ៉ា​ដាវ​) និង​ខេត្តមណ្ឌលគិរី​៕