ភ្នំពេញ ៖ ក្រោយពីមានការសម្របសម្រួលពីតំណាងក្រសួងការងារ និងអាជ្ញាធររាជធានីភ្នំពេញជាមួយក្រុម សហជីព តំណាងក្រុមកម្មករ និងថៅកែក្រុមហ៊ុន ស៊ិនទ្រី នៅរសៀលថ្ងៃទី២៧ ខែ ធ្នូ ឆ្នាំ ២០១៨ នេះក្រុមកម្មករបានសម្រេចចូលបម្រើការងារធម្មតាវិញហើយ ក្រោយពីក្រុមហ៊ុនដំឡើងប្រាក់ឈ្នួល ជូនពួកគាត់ចំនួន ៩ដុល្លារ លើកប្រាក់ខែគោលបច្ចុប្បន្ន។
ក្នុងជំនួបការដោះស្រាយបញ្ហានេះ មានវត្តមានចូលរួមដោយលោក ខៀវ សាវុធ អនុប្រធាន នាយក ដ្ឋានវិវាទការងារនៃក្រសួងការងារ,លោក ហួត ហៃ អភិបាលរងរាជធានីភ្នំពេញ,លោក កៅ សុខវ៉ាត តំណាងសហជីពកម្មករនិយោជិកវិស័យទេសចរណ៍នៃក្រុមហ៊ុនស៊ិនទ្រី នឹងមន្ត្រីពាក់ព័ន្ធមួយចំនួន ទៀត។
គួរបញ្ជាក់ថាកម្មករក្រុមហ៊ុន ស៊ិនទ្រី ដែលធ្វើកូដកម្មខាងលើមានចំនួន១.៨០៦នាក់ ដោយទាម ទារចំនួន៣ចំណុច ជាលទ្ធផលខាងក្រុមហ៊ុន ស៊ិនទ្រី នឹងក្រុម សហជីពតំណាងកម្មករ សម្រេច យល់ស្របគ្នាទាំង៣ចំណុចហើយ ដោយខាងក្រុមហ៊ុនយល់ព្រមបន្ថែមចំនួន ៩ដុល្លារ លើប្រាក់ ខែគោលរបស់បុគ្គលិកនីមួយៗ៕