ឆ្នាំ២០១៨ អ្នកស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ចំនួន ១.៧៦១នាក់ និងរបួស៤.៧៧១នាក់
ភ្នំពេញ ៖ របាយការណ៍របស់ប៉ូលិសចរាចរណ៍ បង្ហាញថា នៅឆ្នាំ២០១៨ គិតចាប់ពីខែមករា ដល់ខែធ្នូ គ្រោះ ថ្នាក់ចរាចរផ្លូវគោក បានកើតឡើងចំនួន ៣.២៦៧លើក សម្លាប់មនុស្ស ១.៧៦១នាក់ និងរបួសធ្ងន់ ស្រាល ៤.៧៧១នាក់។
មូលហេតុនៃគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកនៅទូទាំងប្រទេស ក្នុងឆ្នាំ២០១៨ ភាគច្រើនដោយសារការបើកបរល្មើសល្បឿនកំណត់ បើកបរប្រជែង មិនគោរពសិទ្ធិ និងបើកបរមិនប្រកាន់ស្តាំ ជាដើម។
របាយការណ៍របស់ប៉ូលិសចរាចរណ៍ ក៏បានបង្ហាញថា កាលពីឆ្នាំ២០១៧ គ្រោះថ្នាក់ចរាចរផ្លូវគោក នៅទូទាំងប្រទេសបានសម្លាប់មនុស្ស ១.៧៨០នាក់ និងរបួស ៥.៥៣៩ នាក់។ កាលពីឆ្នាំ២០១៦ គ្រោះថ្នាក់ចរាចរផ្លូវគោក នៅទូទាំងប្រទេស បានសម្លាប់មនុស្ស ១៧១៧ នាក់ និងរបួស ៦៦០៧ នាក់៕