ឆ្នាំ ២០១៨ មនុស្ស​ជាង ១៦ ពាន់​នាក់​ត្រូវ​ចាប់ខ្លួន​ក្នុងការ​បង្ក្រាប​គ្រឿងញៀន​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 1 January, 2019 ក+ ក-

ភ្នំពេញ ៖ តាម​របាយការណ៍​រប​ស់​សមត្ថកិច្ច បាន​ឲ្យ​ដឹងថា យុទ្ធនាការ​បង្ក្រាប​ចាប់ពី​ថ្ងៃទី​១ មករា​ដល់​ថ្ងៃទី​២៩ ខែធ្នូ ឆ្នាំ​២០១៨ សមត្ថកិច្ច​បង្ក្រាប​បទ​ល្មើស​បាន​សរុប​ចំនួន ៧.៩៧៩​ករណី ឃាត់ខ្លួន​មនុស្ស ចំនួន ១៦.១៣៩ នាក់ ពាក់ព័ន្ធ​នឹង​ករណី​ជួញដូរ និង​អ្នកប្រើប្រាស់​គ្រឿងញៀន​។​

​នាយ​ឧ​ត្ត​ម​សេនីយ៍ មាស វី​រិ​ទ្ធ អគ្គលេខាធិការ​នៃ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន បាន​ថែ្ល​ង​ប្រាប់ថា ចំនួន​ករណី​បង្ក្រាប​អ្នកជួញដូរ និង​អ្នកប្រើប្រាស់​គ្រឿងញៀន​មានការ​ថយចុះ ដោយសារតែ​ការចូលរួម​ពី​គ្រប់​សមាសភាព​នៅក្នុង​សង្គម ទាំង​ការធ្វើសកម្មភាព និង​ការគាំទ្រ​ពី​ប្រជាពលរដ្ឋ​។​

​លោក មាស វី​រិ​ទ្ធ បញ្ជាក់​បន្ថែមថា​៖ «​យើង​ព្យាយាម​ទប់ស្កាត់​តាមរយៈ​ការផ្សព្វផ្សាយ​អប់រំ និង​ផ្សព្វ ផ្សាយ​ឲ្យ​អ្នកប្រើប្រាស់​គ្រឿងញៀន​ដែល​លាក់ខ្លួន​ស្ម័គ្រចិត្ត​មក​ទទួល​សេវា​ព្យាបាល​»៕