ក្រសួងពាណិជ្ជកម្ម ស្នើ​ពាណិជ្ជករ​នាំចេញ​ទំនិញ​ទៅ​ទីផ្សារ​អឺរ៉ុប ត្រូវ​មក​ចុះឈ្មោះ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 2 January, 2019 ក+ ក-

​ក្រសួងពាណិជ្ជកម្ម​កម្ពុ​ជា នៅ​ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ​២០១៨ បាន​ជូនដំណឹង​ដល់​ផលិតករ និង​អ្នក​នាំចេញ​ទាំងអស់​ដែលមាន​បំណង​នាំចេញ ទំនិញ​គ្រប់​ប្រភេទ​ពី​ប្រទេស​កម្ពុជា ទៅកាន់​សហភាព​អឺរ៉ុប​ស្ថិតក្រោម​គម្រោងការ​អនុគ្រោះ ពន្ធ​លើ​មុខទំនិញ​គ្រប់មុខ​ទាំងអស់ លើកលែងតែ​សព្វាវុធ (EBA) រួមទាំង​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ទូទៅ (GPS) របស់​ប្រទេស​ណ័​រវេ​ស ស្វី​ស និង​ប្រទេស​តួ​ក​គី អញ្ជើញ ទៅ​ចុះបញ្ជី​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នៅ​ក្រសួងពាណិជ្ជកម្ម​។​

​សេចក្តីជូនដំណឹង​ដដែល បាន​អំពាវនាវ​ឲ្យ​អាជីវករ ផលិតករ មក​ដាក់ពាក្យ​ចុះឈ្មោះ​ក្នុង​ប្រព័ន្ធ​ចុះ បញ្ជី​អ្នក​នាំចេញ របស់​សហភាព​អឺរ៉ុប នៅ​នាយកដ្ឋាន​នាំចេញ​-​នាំចូល នៃ​ក្រសួងពាណិជ្ជកម្ម ដើម្បី​មាន​នីតិសម្បទា​ក្នុងការ​ប្រកាស​ប្រភពដើម ជំនួស​ឲ្យ​ការប្រើប្រាស់​វិញ្ញាបនបត្រ​បញ្ជាក់​ប្រភពដើម​ទំនិញ​ទម្រង់ អេ ចាប់ពី​ថ្ងៃទី​១ ខែមករា ឆ្នាំ​២០១៩ តទៅ​៕