​ភរិយា​អ្នក​ថត​ភាពយន្ត​រឿង “​ម្តាយ​ខ្ញុំ​លក់​ខ្ញុំ​” ទាមទារ​ឲ្យ​រដ្ឋាភិបាល​រុស្ស៊ី ជួយ​ប្តី​របស់ខ្លួន​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 2 January, 2019 ក+ ក-

​ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃទី​០២ ខែមករា ឆ្នាំ​២០១៩​នេះ អ្នកស្រី ឡុង គឹម​ហ៊ាង ភរិយា​លោក រ៉ាត់ រត្ន​មុនី ប្រធាន​សហព័ន្ធ​សហជីព​កម្មករសំណង់ និង​ជា​អ្នក​ជួយ​ថត​ខ្សែភាពយន្ត​ឯកសារ “​ម្តាយ​ខ្ញុំ លក់​ខ្ញុំ​” ឱ្យ​សារព័ត៌មាន Russia Today (RT) និង​សកម្មជន​ដីធ្លី សកម្មជន និង​បរិស្ថាន ប្រមាណ​ជាង​១០​នាក់ បាននាំ គ្នា​ធ្វើការ​តវ៉ា​នៅមុខ​ស្ថានទូត​រុស្ស៊ី  ​នារាជធានីភ្នំពេញ ដើម្បី​ទាមទារ​ឲ្យ​រដ្ឋាភិបាល​រុស្ស៊ី ធ្វើ​អន្តរាគមន៍​ទៅ​រដ្ឋាភិបាល​កម្ពុជា ឱ្យមាន​ការដោះលែងប្តី របស់អ្នកស្រី ​លោក រ៉ាត់ រ័ត្ន​មុនី ចេញពី​ពន្ធនាគារ​។​

សូមបញ្ជាក់ថា ក្រុមគ្រួសារ​លោក រ៉ាត់ រ័ត្ន​មុនី ប្រធាន​សហព័ន្ធ​សហជីព​កម្មករសំណង់ និង​ជា​អ្នក​ជួយ​ថត​ខ្សែភាពយន្ត​ឯកសារ “​ម្តាយ​ខ្ញុំ លក់​ខ្ញុំ​” ឱ្យ​សារព័ត៌មាន Russia Today (RT) នៅ​ព្រឹក​ថ្ងៃទី​១៨ ខែធ្នូ នេះ បានដាក់​ញ្ញត្តិ​នៅ​ស្ថានទូត​រុស្ស៊ី ដើម្បី​ជួយ​អន្តរាគមន៍​ឲ្យ​មានការ​ដោះលែង​លោក រ៉ាត់ រ័ត្ន​មុនី ចេញពី​ពន្ធនាគារ​។​

​អ្នកស្រី ឡុង គឹម​ហ៊ាង ភរិយា​លោក​លោក រ៉ាត់ រ័ត្ន​មុនី បាន​ថ្លែងប្រាប់​អ្នកកាសែត​នៅមុខ​ស្ថានទូត​រុស្ស៊ី​ថា វិ​ដេ​អូ​នេះ វា​គ្រាន់តែ​បង្ហាញ​ពី​ក្មេងស្រី​ទុក្ខវេទនា​របស់​ក្មេងស្រី​ជួប​រឿង​ទុក្ខសោក ដើម្បី​បាន​រស់​ត្រូវបាន​ម្តាយ​យកទៅលក់​ឲ្យ​បម្រើសេវា​ផ្លូវភេទ​។ ជាមួយគ្នានេះ អ្នកស្រី ឡុង គឹម​ហ៊ាង បានស្នើ​ឲ្យ​រដ្ឋាភិបាល​រុស្ស៊ី​បង្ហាញ​ជា​សាធារណៈ​ពី​ភាពត្រឹមត្រូវ​របស់​សារព័ត៌មាន Russia Today (RT)​។​

​ចៅក្រម​ស៊ើបសួរ​តុលាការក្រុង​ភ្នំពេញ សម្រេច​ឃុំខ្លួន​សកម្មជន​សិទ្ធិ​ការងារ​លោក លោក រ៉ាត់ រត្ន​មុនី បណ្ដោះអាសន្ន ពីបទ​ញុះញង់​ឲ្យ​មានការ​រើសអើង ក្រោយ​បញ្ចប់​ការសាកសួរ​កាលពី​ល្ងាច​ថ្ងៃទី ១៣ ធ្នូ ឆ្នាំ​២០១៨ ៕