ព្រះរាជសុខភាព​សម្តេច​ក្រុមព្រះ បានល្អ​ប្រសើរ និង​វិល​មក​កម្ពុជា​វិញ​ឆាប់ៗ​នេះ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 3 January, 2019 ក+ ក-

​ភ្នំពេញ ៖ ព្រះរាជសុខភាព​របស់​សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ អតីត​ព្រះប្រធាន​គណបក្ស​រាជានិយម​ហ្វ៊ុនស៊ិនប៉ិច បាន​វិលត្រឡប់​មករក​ភាពល្អប្រសើរ​វិញ​ហើយ បន្ទាប់ពី​ព្រះអង្គ​បានទទួល​ការព្យាបាល​របួស​នៅក្រៅ​ប្រទេស​អស់​រយៈពេល​ជាច្រើន​ខែ ដោយសារ​ព្រះអង្គ​បាន​ជួប​គ្រោះថ្នាក់​ចរាចរណ៍ កាលពី​ខែ មិថុនា ឆ្នាំ​២០១៨​កន្លងទៅ​។

​លោក ណុប សុធា​រិ​ទ្ធិ អ្នកនាំពាក្យ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច នៅ​ថ្ងៃទី​២ ខែមករា ឆ្នាំ​២០១៩​នេះ បាន អះអាងថា ស្ថានភាព​ព្រះរាជសុខភាព​របស់​ស​ម្តេច​ក្រុមព្រះ មាន​ភាពល្អ​ប្រសើរឡើង​វិញ​ហើយ ដោយ​ព្រះអង្គ​អាច​សោយ និង​យាង​បាន​ធម្មតា​ឡើងវិញ​។

នៅ​សប្តាហ៍​ក្រោយ​ព្រះអង្គ នឹង​ចូលទៅ​ពិនិត្យ​សុខភាព​ចុងក្រោយ ហើយ​អាច​យាង​មក​ប្រទេស​កម្ពុជា​វិញ​ក្នុងពេល​ឆាប់ៗ​នេះ​។​

​លោក​ថា នៅ​សប្តាហ៍​ក្រោយ​ក្រុមគ្រូពេទ្យ នឹង​ពិនិត្យ​ព្រះរាជសុខភាព​ព្រះអង្គ​លើកចុងក្រោយ ហើយ​បើ​មានការ​អនុញ្ញាត ព្រះអង្គ​នឹង​យាង​ត្រឡប់មក​ប្រទេស​កម្ពុជា​វិញ ក្នុងពេល​ឆាប់ៗ​នេះ​៕