តម្លៃ​ប្រេងសាំង​ធម្មតា និង​ម៉ា​ស៊ូ​ត ធ្លាក់​មក​នៅត្រឹម ៣.២០០​រៀល​ក្នុង​លីត្រ ដូចគ្នា
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 3 January, 2019 ក+ ក-

​ភ្នំពេញ ៖ ក្រសួងពាណិជ្ជកម្ម បានចេញ​សេចក្តីជូនដំណឹង ស្តីពី​ការកំណត់​តម្លៃ​ប្រេងឥន្ធនៈ​តាម​ស្ថានីយ ចាប់ ពីថ្ងៃ​នេះ ដល់​ថ្ងៃទី​១៥ ខែមករា ឆ្នាំ​២០១៨ ដោយ​តម្លៃ​សាំង​ធម្មតា និង​ម៉ា​ស៊ូ​ត ធ្លាក់ចុះ​បន្ថែមទៀត គឺ​មក​នៅត្រឹម ៣.២០០​រៀល​ក្នុង​មួយ​លីត្រ ដូចគ្នា​។​

​សេចក្តីជូនដំណឹង ក៏បាន​លើកឡើង​ផងដែរ​ថា ដើម្បី​ជួយ​សម្រួល​ដល់​ជីវភាព​ប្រជាពលរដ្ឋ និង ដោយមាន​ការចូលរួម​ពី​ក្រុមហ៊ុន​ចែកចាយ​ប្រេង​ឥ​ន្ថ​នៈ​នៅ​កម្ពុជា សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានសម្រេច​បញ្ចុះតម្លៃ​លក់រាយ​ប្រេង​ឥ​ន្ថ​នៈ​ចំនួន ៤​សេន ក្នុង​មួយ​លីត្រ ដែល​ត្រូវ​អនុវត្តន៍​ចាប់ពី​ថ្ងៃ ទី​១ ដល់​ថ្ងៃទី​១៥ ខែមករា ឆ្នាំ​២០១៩៕