កុមារមានជំងឺជាង ៩៦ម៉ឺននាក់ បានចូលព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផា ក្នុងឆ្នាំ២០១៨
ភ្នំពេញ ៖ ក្នុងឆ្នាំ២០១៨ មន្ទីរពេទ្យគន្ធបុប្ផា បានព្យាបាលកុមារមានជំងឺចំនួន ៩៦១.២៥៦នាក់ និងកុមារមានជំងឺធ្ងន់ធ្ងរចំនួន ១៦១.៤២៤នាក់ ត្រូវបានដាក់ឱ្យសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ គន្ធបុប្ផា ភ្នំពេញ និងខេត្តសៀមរាប។
បើតាមរបាយការណ៍របស់មន្ទីរពេទ្យ ចុះផ្សាយនៅថ្ងៃទី៣១ ខែធ្នូ បានបង្ហាញបន្តថា សម្រាប់កុមារដែលមានជំងឺគ្រុនឈាមធ្ងន់ធ្ងរ ចំនួន ១៤.៦១៥នាក់ បានសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ ចំណែកស្ត្រីមានផ្ទៃពោះ ចំនួន ១៥៤.៨១៦ នាក់ បានពិនិត្យតាមដានផ្ទៃពោះ និងព្យាបាលនៅក្នុងផ្នែកពិគ្រោះជំងឺក្រៅមន្ទីរសម្ភពនៃមន្ទីរពេទ្យជ័យវរ្ម័នទី៧ ខេត្តសៀមរាប និងស្ត្រីបានសម្រាលកូន មានចំនួន ២៧.៣០៩នាក់ ។
ចំណែកឯអត្រាមរណភាពកុមារនៅក្នុងមន្ទីរពេទ្យ មានចំនួន ០,២៣% ខណៈក្នុងឆ្នាំ២០១៧ មានចំនួន ០,២៥ %៕