ព្រះសីហនុ ៖ រដ្ឋាភិបាល នឹងចំណាយជាង ៣លានដុល្លារ សម្រាប់ការស្ថាបនា និងស្ដារប្រព័ន្ធលូទឹកកង្វក់ ខេត្តព្រះសីហនុដើម្បីទប់ស្កាត់ការបង្ហូរទឹកកខ្វក់ ដោយផ្ទាល់ចូលទៅ ក្នុងសមុទ្រ ធានាការពារបរិស្ថានធ្វើឲ្យទឹកសមុទ្ររក្សាបាននូវភាពស្អាត។នេះបើតាម ការ ចុះ ផ្សាយរបស់ក្រសួងព័ត៌មាន នាថ្ងៃទី៣ ខែមករា ឆ្នាំ២០១៩។
លោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានអះអាងថា ក្រសួងមានថវិកាគ្រប់គ្រាន់ហើយសម្រាប់ការស្ថាបនាប្រព័ន្ធលូទឹកស្អុយមួយចំនួន នៅក្នុងខេត្តព្រះសីហនុ ដើម្បីកាត់បន្ថយការបង្ហូរទឹកស្អុយ ឬជាតិពុល ដោយផ្ទាល់ចូលទៅក្នុងសមុទ្រ។
លោកឧបនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា ការស្ថាបនាប្រព័ន្ធទឹកកង្វក់ នៅខេត្តព្រះសីហនុនេះ គឺដើម្បីដោះស្រាយជាបន្ទាន់ចំពោះបញ្ហាការបំពុលបរិស្ថាន នៅក្នុងខេត្តនេះ៕