ភ្នំពេញ ៖ តាមការគ្រោងទុកផ្លូវក្រវាត់ក្រុងទី៣ ដែលត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ប្រកាសថា មានតម្លៃសាងសង់២៥៩លានដុល្លារ នឹងត្រូវបើកការដ្ឋានសាងសង់នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩ ខាងមុខនេះ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី។
ផ្លូវក្រវាត់ក្រុងទី៣នេះ ជាផ្លូវយុទ្ធសាស្ត្រដ៏សំខាន់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការសម្រួលការធ្វើចរាចរណ៍។ដោយផ្លូវក្រវាត់ក្រុងនេះ មានចម្ងាយប្រមាណជាង៣គីឡូម៉ែត្រប៉ុណ្ណោះ ពីគម្រោងព្រលានយន្តភ្នំពេញថ្មីផងដែរ។
សូមជម្រាបជូនថា គម្រោងផ្លូវក្រវាត់ទី៣ ដែលគ្រោងបើកការដ្ឋានសាងសង់នៅថ្ងៃទី១៤ ខែមករាខាងមុនេះ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ចុះហត្ថលេខាលើកិច្ចព្រមព្រៀង ទទួលឥណទានសម្បទានទឹកប្រាក់ចំនួន២៥៩លានដុល្លារអាមេរិក ពីភាគីចិន សម្រាប់គម្រោងសាងសង់កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៨កន្លងទៅ៕