ភ្នំពេញ ៖ កម្មករ កម្មាការីនីកាត់ដេរ ប្រេស្ទីច ហ្គាមេន ខូអូធីឌី ដែលមានទីតាំងនៅក្នុងភូមិ ជីម៉ៅ ឃុំត្បែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាលប្រមាណជាង១០០នាក់បានលើកគ្នា មកក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវះ ដើម្បី ទាមទារលក្ខខណ្ឌការងារចំនួន ១៤ចំណុច បន្ទាប់ពីពួកគេ បានធ្វើកូដកម្ម អស់រយះពេល ជាងមួយសប្តាហ៍ហើយ ពុំមានដំណោះស្រាយ ។
ការលើកគ្នា នេះដោយកម្មករ បានធ្វើដំណើរតាមរថយន្ត មកដល់មុខ ក្រសួងការងារដែលស្ថិតនៅតាមមហាវិថីសហព័ន្ធរ៉ូស្ស៊ី ក្នុងសង្កាត់ទឹកល្អក់ទី១ខណ្ឌទួលគោក ដោយនាំគ្នា លើដាព្រោងព្រាតដើម្បីអោយថៅកែរោងចក្រគោរពច្បាប់ស្តីពីការងារនៃព្រះរាជាណាចក្រកម្ពុជានិងជំរុញអោយក្រសួងជួយអន្តរាគមន៍ដោះស្រាយ ។
តាមតំណាងកម្មករ បានអោយ រោងចក្រកាត់ដេរ ប្រេស្ទីច នេះមានកម្មករ កម្មាការីនីកាត់ដេរប្រមាណ៤០០នាក់ បាននាំគ្នា ផ្ទុះការវ៉ា តាំងពីថ្ងៃទី២៤ ខែធ្នូឆ្នាំ ២០១៨បន្ទាប់ពីកែរោងចក្របានបញ្ឈប់តំណាង សហជីពចលនាកម្មករ ប្រចាំរោងចក្រម្នាក់ឈ្មោះ ហួន សុវ៉ិតដោយយកលេសថា ចប់កិច្ចសន្យា ។ បន្ទាប់ពីមានការតវ៉ា ថៅកែរោងចក្រពុំបានចេញមុខដោះស្រាវឡើយ ។ លុះនៅរសៀលថ្ងៃទី២៦ខែធ្នូ ខាងតំណាងមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវះខេត្ត ក៍បានចុះទៅសម្របស្រួល តែខាងរោងចក្រពុំអនុញ្ញាតិអោយចូលឡើយ ។
តាមតំណាង កម្មករ ក៍បានចាត់ទុកថា ទង្វើរ របស់និយោជកគីជាការរំលោភបំពានលើសិទ្ធិសេរីភាពរបស់ កម្មករ និយោជិកនិងរំលោភទៅលើច្បាប់ស្តីពីការងារ ច្បាប់ស្តីពីសហជីពនិងអនុសញ្ញាអន្តរជាតិអាយឡូយ៉ាងធ្ងន់ធ្ងរ ។
តាមតំណាងកម្មករ បានអោយដឹងទៀតថា ការតវ៉ា នេះ កម្មករ និយោជិកក៍បានទាមទារនូវលក្ខខណ្ឌការងារចំនួន ១៤ចំណុច ដើម្បីស្នើរអោយ លោកបណ្ឌិតអ៊ិត សំហេងរដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវះ ជួយអន្តរាគមន៍ ដោះស្រាយ ។នៅព្រឹកនោះ គណះកម្មការដោះស្រាវកូដកម្ម បាតុកម្ម គ្រប់មុខសញ្ញាក៍បានទទួលយកដំណើរ និងសន្យាជួយជំរុញការដោះស្រាយ ជួនបងប្អូន កម្មករ កម្មាការីនី ៕