ព្រះវិហារ ៖ ប្រធានមន្ទីរសាធារណករនិងដឹកជញ្ជូនខេត្តព្រះវិហារ លោក សំ លាងទ្រី បានបញ្ជាក់អោយដឹងថា នៅថ្ងៃទី០៣ មករា២០១៩នេះ រដ្ឋបាលខេត្តព្រះវិហារ បាននឹង កំពុងតែមមាញឹក ក្នុងការរៀបចំតុបតែង កែរលំអរទីសាធារណ: សួនច្បារ ក្នុងក្រុងព្រះវិហារ ដើម្បីអបអរសាទរ ខួបទី ៤០ ទិវាជ័យជម្នះ ៧ មករា (៧ មករា ១៩៧៩ _៧ មករាឆ្នាំ២០១៩ ។
លោកបានបញ្ជាក់ទៀតថា ដើម្បីរំលឹកដល់ព្រឹត្តិការណ៍ផ្ដួលរំលំរបបប្រល័យពូជសាសន៍ប៉ុលពត និងការរស់ឡើងវិញដ៏អស្ចារ្យរបស់ប្រជាជនកម្ពុជានោះ ទិវាជ័យជម្នះ ៧ មករា ត្រូវបានប្រជាជនយើងទូទាំងប្រទេសប្រារព្ធឡើងជារៀងរាល់ឆ្នាំ ក្នុងស្មារតីចងចាំជានិច្ចនូវមហាគុណូបការៈនៃជ័យជម្នះជាប្រវត្តិសាស្ត្រនេះ។
“ថ្ងៃជ័យជំនះ ៧ មករា គឺជាថ្ងៃកំណើតទី ២របស់ប្រជាជនកម្ពុជា មានជ័យជម្នះ ៧ មករា ទើបប្រជាជនកម្ពុជាមានអ្វីៗសព្វយ៉ាងនៅថ្ងៃនេះ” ។ នេះជាសច្ចធម៌ប្រវត្តិសាស្ត្រ ដែលគ្មានអ្នកណាអាចបំភ្លៃ និងបំផ្លាញបានឡើយ។
ដូច្នេះយើងត្រូវរួមគ្នាការពារអោយបានដាច់ខាតនូវសន្តិភាព សន្តិសុខ និងស្ថេរភាពនយោបាយ យើងរួមគ្នាពង្រឹងឯករាជ្យជាតិ ហើយប្ដេជ្ញាបន្តកសាងប្រទេសជាតិយើងអោយកាន់តែរីកចម្រើនបន្ថែមទៀត៕ ដោយ ៖ សារ៉េត