ភ្នំពេញ ៖ អភិបាលរងរាជធានីភ្នំពេញលោក នួន ផារ័ត្ន បានបញ្ជាក់នៅថ្ងៃនេះថា សាលារាជធានីភ្នំពេញ មិនមានគម្រោងវិនិយោគ រឺរុះរើផ្សារដើមគរនោះឡើយ ប៉ុន្តែ រាល់ការលក់បន្លែ ផ្លែឈើទាំងអស់ ត្រូវ ប្តូរទៅលក់នៅតំបន់បឹងតាមោកជំនូសវិញ គ្រាដែលក្រុង នឹងបង្កើតផ្សារបន្លែ ផ្លែឈើនៅទីបឹង តាមោក។ ការបង្កើតទីតាំងលក់បន្លែ ផ្លែឈើបោះដុំនៅទីនោះ គឺដើម្បីធ្វើការរំដោះការកកស្ទះ ចរាចរណ៍នៅផ្លូវមុនីរ៉េត និងផ្លូវម៉ៅសេទុង និងរក្សាសោភ័ណ្ឌភាពបរិស្ថាន។
ការចេញមុខមកបញ្ជាក់ថា មិនមានការរុះរើផ្សារដើមគរនាពេលនេះ នៅគ្រាដែល មាន ការ បំផុស ព័ត៌មានថា សាលារាជធានីភ្នំពេញ ចង់យកតំបន់ផ្សារដើមគរមកធ្វើការវិនិយោគ ជាផ្សារ ទំនើប។
អភិបាលរងរាជធានីភ្នំពេញ លោក នួន ផារ័ត្ន ក្នុងសន្និសីទសារព័ត៌មាន នៅព្រឹកថ្ងៃទី៤ ខែមករា ឆ្នាំ២០១៩ នៅសាលារាជធានីភ្នំពេញ បានច្រានចោលចំពោះព័ត៌មានខាងលើនេះ និង បានអះអាងថា អាជ្ញាធរគ្មានគម្រោងក្នុងរុះរើផ្សារដើមគរនោះឡើយ។
ប៉ុន្តែរាល់ការលក់ដូរ បន្លែ ផ្លែឈើផ្សេងៗនៅតាមដងផ្លូវនឹងមិនអនុញ្ញាតទៀតឡើយ ដោយអាជីវ ករទាំងនោះនឹងត្រូវបង្វែរឲ្យ ទៅលក់ដូរនៅទីតាំងថ្មី ក្នុងតំបន់បឹងតាមោកជំនួសវិញ។ កាលពីថ្ងៃទី០២ សីហាកន្លងទៅ រាជរដ្ឋា ភិបាលបានចេញ ស.ជ.ណ បង្កើតផ្សារលក់បន្លែ ផ្លែឈើ បោះដុំលើផ្ទៃដី២០ហិកតា បឹងតាមោក ដើម្បីសម្រួលការកកស្ទះនៅជុំវិញផ្សារដើមគរ។
លោកអភិបាលរង បញ្ជាក់ទៀតថា អ្វីដែលអាជ្ញា ធរ កំពុងធ្វើ ឬ អ្វីដែលរដ្ឋបាលរាជធានីភ្នំពេញ កំពុងធ្វើការស្នើសុំទៅរាជរដ្ឋាភិបាល ដើម្បីរៀប ចំ ការសាងសង់ផ្សារមួយ នៅបឹងតាមោក ដែលជាផ្សារលក់បោះដុំ បន្លែ ផ្លែឈើ និងជាចំណត រថយន្ត។
មូលហេតុដែលយើងត្រូវរៀបចំ ដោយសារយើងមានតម្រូវការចាំបាច់ មួយចំនួននៅក្នុង ក្របខណ្ឌរាជធានីភ្នំពេញ ត្រូវមានទីតាំងមួយសមស្រប សម្រាប់ការបោះដុំ បន្លែ និងផ្លែឈើ គ្រប់ ប្រភេទ សម្រាប់ផ្គត់ផ្គង់ ប្រជាពលរដ្ឋ នៅក្នុងរាជធានីភ្នំពេញ ក៏ដូចជារៀបចំ ធ្វើជាចំណត់សមស្រប ។
លោក នួន ផារ័ត្ន បានឲ្យដឹងទៀតថា កន្លងមកនេះ ដោយសារតែយើង មិនទាន់មានទីតាំង ធ្វើអាជី វ កម្ម បោះដុំ បន្លែ និងផ្លែឈើនេះ គឺបងប្អូនប្រជាពលរដ្ឋមួយចំនួន បានធ្វើការលក់បោះដុំ បន្លែផ្លែ ឈើ ទៅតាមដងផ្លូវ និងប្រើប្រាស់ទ្រូងផ្លូវ និងចញ្ចើមផ្លូវ សាធារណៈ ដែលបង្កឲ្យមានការកក ស្ទះ ចរាចរ និងបង្កជាបញ្ហាបរិស្ថាន អនាម័យ និងបញ្ហាផ្សេងៗទៀត ផងដែរ” ។
ការរៀបចំបង្កើត ផ្សារ លក់បន្លែ ផ្លែឈើ បោះដុំ នៅលើផ្ទៃដី២០ហិកតា នៅបឹងតាមោកនេះ ដើម្បីឲ្យអាជីវករ ដែលមិន មាន ទីតាំងត្រឹមត្រូវ ប្រកបអាជីវកម្មរបស់ខ្លួន ឲ្យមានរបៀបរៀបរយ ដោយឡែក សម្រាប់អាជីវករ លក់ដូរ នៅក្នុងផ្សារ អាចធ្វើការបន្តអាជីវកម្មរបស់ខ្លួនជាធម្មតា ដោយកុំមានការព្រួយបារម្ភ ចំពោះ មតិ លើកឡើងណាមួយ ដែលផ្ទុយពីគម្រោងអភិវឌ្ឍន៍របស់រដ្ឋបាលរាជធានីភ្នំពេញ។
ពិសេសទៅ ទៀតនោះ ការបង្កើតផ្សារនៅទីតាំងថ្មីម្តុំបឹងតាមោក គឺដើម្បីអាជ្ញាធរអាចធ្វើការរៀបចំ នៅតាមដង ផ្លូវមុនីរ៉េត និងផ្លូវជុំវិញ និងទ្រូងផ្លូវក្នុងរាជធានីភ្នំពេញឲ្យមាន សណ្តាប់ធ្នាប់ របៀបរៀបរយបានល្អ ជាពិសេសសម្រួលចរាចរណ៍ ក៏ដូចជាធានាបាន នូវបរិស្ថាន និងអនាម័យតាមផ្លូវ សាធារណៈបាន ស្អាតល្អផងដែរ៕