រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ហាមមិនឲ្យយករថយន្តស្លាកលេខរដ្ឋចូលក្លឹបកម្សាន្ត
ភ្នំពេញ ៖ លោក អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានណែនាំឱ្យថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃក្រសួង មិនត្រូវប្រើប្រាស់ទោចក្រយានយន្ត និងយានយន្តពាក់ស្លាកលេខរដ្ឋរបស់ក្រសួង ក្រៅពីម៉ោងដែលខ្លួនបំពេញការងារឡើយ ជាពិសេសកន្លែងសប្បាយគ្រប់ប្រភេទ រួមមានក្លឹបកម្សាន្ត កន្លែងខារ៉ាអូខេ និងកន្លែងម៉ាស្សាជាដើម។
ក្នុងសេចក្តីណែនាំមួយចុះហត្ថលេខាដោយលោក អ៊ុក រ៉ាប៊ុន កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៨
បានឲ្យដឹងថា មិនត្រូវអនុញ្ញាតឱ្យអ្នកដទៃប្រើប្រាស់ទោចក្រយានយន្ត និងយានយន្ត ដែលមានស្លាកលេខរដ្ឋ ក្នុងគោលបំណងផ្សេងដែលមិនពាក់ព័ន្ធទៅនឹងការបំពេញភារកិច្ចរបស់ខ្លួនឡើយ៕