ស្តេចប្រដាល់ Pacquiao នឹងឡើងសង្វៀនម្ដងទៀតនៅថ្ងៃទី១៩ មករា នេះ
កីឡា ៖ កីឡាករ Manny Pacquiao ស្តេចប្រដាល់សកលហ្វីលីពីន វ័យ ៣៩ឆ្នាំ នឹងឡើងប្រកួតការពារខ្សែក្រវាត់ទម្ងន់មធ្យម WBA របស់ខ្លួនជាមួយកីឡាករ Adrien Broner នៅទីរដ្ឋ Las Vegas នាថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៩ ខាងមុខ។
គួរបញ្ជាក់ថា Pacquiao ប្រកួតឈ្នះ៦០ ចាញ់៧ និងស្មើ ២ វាយគូប្រកួតឲ្យសន្លប់ ៣៩លើក ខណៈ Broner អ្នកប្រដាល់ជនជាតិអាមេរិក ប្រកួតឈ្នះ៣៣ ចាញ់៣ និងស្មើ១ វាយគូប្រកួតឲ្យសន្លប់ចំនួន ២៤លើក។
Pacquiao បាននិយាយថា: “ខ្ញុំបានខកខានការប្រកួត Las Vegas រយៈពេល២ឆ្នាំហើយ។ ការវិលត្រឡប់មកកាន់សង្វៀន MGM Grand Garden Arena របស់ខ្ញុំដើម្បីការពារខ្សែក្រវ៉ាត់ ពិភពលោករបស់ខ្ញុំពេលតតាំងជាមួយ Adrien Broner ហើយវាគឺជា វិធីដ៏គួរឱ្យរំភើបមួយសម្រាប់ការវិលត្រឡប់របស់ខ្ញុំ៕