ព្រឹទ្ធសភា នឹង​បើក​កិច្ចប្រជុំ​ពិភាក្សា​លើ​របៀបវារៈ​ចំនួន​៣ នៅ​ថ្ងៃទី​១០ ខែមករា
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 9 January, 2019 ក+ ក-

​ភ្នំពេញ ៖ គណៈកម្មាធិការ​អចិន្ត្រៃយ៍​ព្រឹទ្ធសភា​នឹង​បើក​កិច្ចប្រជុំ​ពិភាក្សា​លើ​របៀបវារៈ​ចំនួន​៣ នៅ វេលា​ម៉ោង​៨ និង​០០​នាទី​ព្រឹក​ថ្ងៃទី​១០ ខែមករា ឆ្នាំ​២០១៩ ស្អែក​នេះ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា​។ នេះ​នើ​យោងតាម​សេចក្តីជូនដំណឹង របស់ អគ្គលេខាធិការដ្ឋាន​ព្រឹទ្ធសភា​។​

​ក្នុងនោះ របៀបវារៈ​ចំនួន​ពីរ នឹង​ពិភាក្សា​សម្រេច​លើ​សំណើ​របស់​គណៈកម្មការ​ទី​៦ នៃ​ព្រឹទ្ធសភា ពាក់ព័ន្ធ នឹង​វិសោធនកម្ម​ច្បាប់​ស្តីពី​ការគ្រប់គ្រង​រដ្ឋបាល​រាជធានី ខេត្ត ក្រុង និង​វិសោធនកម្ម​ច្បាប់ ស្តីពី​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី ក្រុង ខេត្ត ស្រុក ខណ្ឌ និង​ទី​៣ កំណត់​កាល បរិច្ឆេទ​បន្ត​សម័យប្រជុំ​លើ​ទី​២ នៃ​ព្រឹទ្ធសភា​អាណត្តិ​នីតិកាល​ទី​៤៕

​ ​
​ ​